កំណត់ត្រា​រថយន្ត​ល្បឿន​លឿន​ដាច់​គេ​​លើ​ លោក​ប្រចាំ​ឆ្នាំ ២០១៤ នេះ​រក​ឃើញ​ដោយ​ស៊េរី Hennessey Venom ប្រភេទ Supercar យ៉ាង​ទំនើប​រត់​បាន​ចម្ងាយ​អតិបរមា ៤៣៥គីឡូម៉ែត្រ/ម៉ោង យក​ឈ្នះ​រថយន្ត Bugatti Veyron Super Sport ដែល​រត់​បាន ៤៣៤គីឡូម៉ែត្រ/ម៉ោង ជាប់​លេខ១​ខាង​ល្បឿន​លឿន​កន្លង​មក។ ក្នុង​ល្បឿន​រាប់រយ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​នេះ ​អាច​និយាយ​បាន​ថា ​ពីព្រំដែន​កម្ពុជា-វៀតណាម ​ទៅ​កម្ពុជា-ថៃ ​ប្រើ​ពេល​តែ​ជាង​មួយ​ម៉ោង​ប៉ុណ្ណោះ ​ប្រសិន​បើ​លក្ខខណ្ឌ​អំណោយ​ផល។



រថយន្ត​របស់​ក្រុមហ៊ុន​អាមេរិក​ដ៏​ល្បី Hennessey នេះ​បំពាក់​ម៉ាស៊ីន V8 twin-turbo ទំហំ​ស៊ីឡាំង​ចំណុះ ៧លីត្រ ថាមពល ១.២៤៤សេះ។ Henenessey Venom ត្រូវ​បាន​ចាត់​ចូល​ជា​រថយន្ត​ដែល​មាន​ល្បឿន​លឿន​បំផុត​លើ​លោក​បន្ទាប់​ពី​ លទ្ធផល​ធ្វើតេស្ត​នៅ​មជ្ឈមណ្ឌល Kennedy Space សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ទី១៤ ​កុម្ភៈ​កន្លង​ទៅ​នេះ។ ចង់​ដឹង Hennessey Venom Supercar លៀន​យ៉ាង​ណា​ទៅ សូម​ទស្សនា​វីដេអូ​ធ្វើតេស្ត​ដូច​ខាង​ក្រោម៖





វីដេអូ៖


ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ geeky-gadgets