Breaking News
Loading...
Sunday, February 23, 2014

Info Post
ដូច​ការ​រំពឹង​ទុក​មែន ដែល​ថា Nokia នឹង​បញ្ចេញ​ទូរសព្ទ​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android OS។ អំបាញ់មិញ​នេះ លោក Steve Elop ដែល​ជា​អតីត​នាយក​ប្រតិបត្តិ​របស់ Nokia បាន​ឡើង​ធ្វើ​បទ​បង្ហាញ​ទូរសព្ទ ៣ម៉ូដែល​បន្ត​បន្ទាប់​គ្នា​ដែល​ដំណើរការ​ដោយ Android រួម​មាន Nokia X, X+ និង Nokia XL។ ទោះ​ជា​យ៉ាង​ណា មិន​មែន​ប្រើ Android OS ទាំង​ស្រុង​ឡើយ​ ដោយ OS ត្រូវ​បាន​ច្របាច់​បញ្ចូល​គ្នា​រវាង Android, Windows Phone និង Asha OS របស់ Nokia ផ្ទាល់។



ទូរសព្ទ​ទាំង ៣ម៉ូដែល​នេះ ត្រូវ​បាន​អភិវឌ្ឍ​ដោយ​កម្មវិធី Open source Android Software តែ​មាន​សណ្ឋាន​ដូច​ជា​ស៊េរី​ទូរសព្ទ Asha អីចឹង​ដែរ និង​មាន​ទម្រង់ UI ស្រដៀង Windows Phone។ ចំណែក​ឯ​របារ​ផ្នែក​ខាង​លើ​មាន​រូបរាង​ដូច​របស់ Android។ Nokia X ជា​ប្រភេទ​ទូរសព្ទ​ធន់​មធ្យម​ដែល​មាន​អេក្រង់ ៤អ៊ីញ​ប្រភេទ IPS (800 x480px) កាមេរ៉ា​ទំហំ 3MP និង​មាន បំពាក់ CPU ប្រភេទ dual-core ល្បឿន 1GHz Snapdragon ហើយ Memory ម៉ាស៊ីន​ទំហំ 4GB (រន្ធ microSD) និង​មាន RAM 512MB។ ទូរសព្ទ​ស៊េរី​ថ្មី​នេះ​អាច​ប្រើ​ស៊ីម២​បាន ចំពោះ​តម្លៃ​របស់​វា គឺ​ប្រហែល ១២៥ដុល្លារ​អាមេរិក។



ចំណែក Nokia X+ ក៏​មិន​ខុស​អី​នឹង Nokia X ដែរ​គ្រាន់​តែ​មាន​ទំហំ RAM ធំ​ជាង​គឺ 768MB។ រីឯ Nokia XL មាន​ទំហំ​អេក្រង់​ធំ​ជាង Nokia X និង X+ ពោល​ទំហំ ៥អ៊ីញ​ប្រភេទ IPS ជា​មួយ​ទំហំ កាមេរ៉ា 5MP និង​មាន​ភ្លើង flash រី​ឯ RAM ទំហំ 768MB Memory ម៉ាស៊ីន 4GB ថែម microSD បាន។

ទោះ​ជា​យ៉ាង​ណា ទាំង​៣ម៉ូដែល​នេះ ពុំ​មាន​ប្រើ​សេវាកម្ម​របស់ Google និង​ពុំ​អាច​ភ្ជាប់​ប្រើ Google Play បាន​ទេ ពោល​អាច​ប្រើ​បាន​តែ Store របស់ Nokia និង third-party Android market ប៉ុណ្ណោះ។
តម្លៃ​របស់ Nokia X+ ប្រហែល ១៣៥ដុល្លារ រី​ឯ Nokia XL ប្រហែល ១៥០ដុល្លារ​អាមេរិក។ បើ​មាន​ព័ត៌មាន​លំអិត​ជាង​នេះ Sabay នឹង​ធ្វើ​ការ​ចុះផ្សាយ​បន្ថែម …​សូម​ទស្សនា​វីដេអូ​ទូរសព្ទ​ទាំង ៣ម៉ូដែល​នេះ​ដូច​ខាង​ក្រោម៖

ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ techspot, cnet, gizmodo
Newer Post
Previous
This is the last post.

0 comments: