ស្រប​ពេល​ក្រុមហ៊ុន​ទូរសព្ទ​ល្បីៗ​ជា​ច្រើន​មក​ជួបជុំ​នៅ​ក្នុង​ព្រឹត្តិការណ៍​សមាជ​ពិភពលោក​ស្ដី​ពី​បច្ចេកវិទ្យា​ទូរសព្ទ​ឆ្នាំ២០១៤ ដើម្បី​បង្អួត​សមិទ្ធផល​បំពាក់​បច្ចេកវិទ្យា​ថ្មីៗ​ជា​ច្រើន​នោះ ក្រុមហ៊ុន​ទូរសព្ទ​របស់​រុស្សី Yota ក៏​មិន​បង្អង់​យូរ​បាន​លាត​ត្រដាង​កំពូល Smartphone យ៉ាង​ពិសេស​របស់​ខ្លួន​មាន​អេក្រង់​ភ្លោះ​ប្រើ​បាន​ទាំង​សងខាង គឺ YotaPhone 2។



YotaPhone 2 គឺ​ជា​ជំនាន់​ថ្មី​នៃ YotoPhone ដែល​ក្រុមហ៊ុន​បាន​ប្រកាស​ពី​ឆ្នាំ​មុន។ តាម​រយៈ​អេក្រង់​លើស​មួយ​ខាង​ក្រោយ e-paper screen នឹង​ជួយ​ផ្ដល់​ការ​ដាស់​តឿន​នូវ​រាល់ notification អាច​ឱ្យ​អ្នក​ប្រើ​អាន​ព័ត៌មាន សៀវភៅ e-book ក៏​ដូច​ជា​ប្រើ​បណ្ដាញ​សង្គម​បាន​យ៉ាង​ ហើយ​​ស៊ី​ថាមពល​ថ្ម​តិច។

លក្ខណៈ សម្បត្តិ​របស់​ទូរសព្ទ​អេក្រង់​ភ្លោះ​នេះ​រួម​មាន៖
អេក្រង់​ភ្លោះ​ដែល​ផ្នែក​ខាង​មុខ​ទំហំ ៥អ៊ីញ (1920 x1080px) ប្រភេទ AMOLED និង​ខាង​ក្រោយ​ប្រភេទ e-paper screen ទំហំ ៤,៧អ៊ីញ (960 x540px)
កាមេរ៉ា​ទំហំ 8MP និង​ខាង​មុខ​ទំហំ 2MP
ប្រព័ន្ធ​ប្រតិបត្តិការ Android ជំនាន់​ចុង​ក្រោយ
RAM ទំហំ 2GB
Memoy ម៉ាស៊ីន​ទំហំ 32GB ប្រភេទ eMMC
បំពាក់ CPU Qualcomm Snapdragon 800 ដែល​រំពឹង​កាន់​តែ​លឿន​ជាង YotaPhone ជំនាន់​មុន (1.7GHz)
​បច្ចេកវិទ្យា​សាក​ថ្ម Wireless និង​មាន NFC
កម្រិត​ថាមពល​ថ្ម 1800mAh
ពណ៌​ចំនួន​ពីរ គឺ ស និង​ខ្មៅ
ទម្ងន់ ១៤០ក្រាម
វិមាត្រ(ប x ទទ x កម្រាស់)៖ (១៤៤មម x៦៩,៥មម x៨,៩មម)


រូប YotaPhone 2៖
ទូរសព្ទ​អេក្រង់​មុខក្រោយ​របស់​រុស្សី​នេះ នឹង​ចេញ​លក់​អំឡុង​ត្រីមាស​ទី៤ ឆ្នាំ២០១៤ ដែល​តម្លៃ​រង់​ចាំ​ដល់​កៀក​ពេល​ចេញ​សិន​ទើប​ដឹង។
វីដេអូ៖



​ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ trustedreviews, techcrunch