Breaking News
Loading...
Saturday, July 19, 2014

Info Post
ប្រិយមិត្ត​ដែល​កំពុង​ពិចារណា​ទិញ​ទូរស័ព្ទ iPhone ជជុះ​ភាគ​ច្រើន​មាន​ការ​ភ័យខ្លាច​និង​គិត​ថា​គ្រឿង​ដែល​ភ្ជាប់​មក​ជាមួយ iPhone ជជុះ​ដែល​ខ្លួន​ចង់​ទិញ​នោះ​ភាគ​ច្រើន​ជា​ផលិតផល​ក្លែងក្លាយ។ ឧទាហរណ៍​ដូច​ជា៖ សម្បក ឆ្នាំង​សាក ឬ​កាស​​ជា​ដើម។ ខាង​ក្រោម​នេះ​គឺជា​​វិធីសាស្ត្រ​ ​ចំណាំ​ឆ្នាំង​សាក iPhone ពិត​ឬ​ក្លែងក្លាយ​៖

រូប​ខាង​ឆ្វេង​ជា​ឆ្នាំង​សាក​​ពិត​ព្រោះ​អក្សរ​ដែល​បោះពុម្ព​នៅ​លើ​ឆ្នាំង​សាក​ពិត​គឺ​មិន​សូវ​ច្បាស់​និង​ពិបាក​អាន។ ចំណែក​រូប​ខាង​ស្តាំ​គឺ​ក្លែងក្លាយ​​ព្រោះ​អក្សរ​ច្បាស់ ​និង​អាច​អាន​បាន​យ៉ាង​រលូន​តែ​អក្ខរាវិរុទ្ធ​ភាគ​ច្រើន​សរសេរ​ខុស​ឧទាហរណ៍​នៅ​ក្នុង​រូបភាព​ខាង​លើ​ដូច​ជា​ពាក្យ (Designed) និង (Equipment) ជាដើម។

ឆ្នាំង​សាក​ពិត​នៅ​រូប​ឆ្វេង​អាច​ដាក់​បញ្ឈរ​បាន។ ចំណែក​របស់​ក្លែងក្លាយ​រូប​ខាង​ស្កាំ​មិន​អាច​ដាក់​បញ្ឈរ​បាន​នោះ​ទេ។

រូប​ខាង​ឆ្វេង​ជា​ឆ្នាំង​សាក​ពិត​ព្រោះ​រន្ធ​សម្រាប់​ដោត​ខ្សែ USB ផ្សំ​ឡើង​ពី​ដែក​ហើយ​មាន pin ពីរ​ដែល​មាន​ រូបរាង​ទ្រវែង​និង​ចុង​ស្រួច​រាង​ត្រីកោណ។ ចំណែក​រូប​ខាង​ស្ដាំ​​គឺ​ក្លែងក្លាយ​ព្រោះ​ pin ទាំងពីរ​​មាន​កម្រាស់​ស្ដើង​និង​ចុង​ស្រួច​រាង​មូល។

រូប​ខាង​ឆ្វេង​ជា​ឆ្នាំង​សាក​ពិត​ព្រោះ​វា​បាន​ភ្ជាប់​មក​ជាមួយ​រន្ធ​រាង​ចតុកោណ​នៅ​ក្នុង​ស្រទាប់​ដែក​ដែល​ក្រាល​នៅ​ផ្ទៃ​ខាង​ក្នុង​នៃ​រន្ធ​សម្រាប់​ដោត​ខ្សែ USB។ ចំណែក​ឆ្នាំង​សាក​ក្លែងក្លាយ​បាន​ភ្ជាប់​មក​ជាមួយ​រន្ធ​រាង​​បណ្ដោយ​ទ្រវែង៕

0 comments: