Breaking News
Loading...
Sunday, July 20, 2014

Info Post
ប្រើ​ទូរស័ព្ទ​​​ដើម្បី​​ទាក់ទង​គ្នា​ក្នុង​ចម្ងាយ​ឆ្ងាយៗ ទោះជា​យ៉ាងណា​តំបន់​សេវា​ទូរស័ព្ទ​​មាន​ដែន​កំណត់​ ដូច្នេះ​អ្នក​អាច​នឹង​ពិបាក​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ​ក្នុង​តំបន់​ ដាច់ស្រយាល (គ្មាន​សេវា)។ បញ្ហា​នេះ នឹង​ដោះស្រាយ​ជូន​អ្នក​ដោយ​ឧបករណ៍​ពិសេស​ម្យ៉ាង​ឈ្មោះ​ថា goTenna។




ក្រុមហ៊ុន goTenna ថ្មីៗ​នេះ​បាន​ផលិត​ឧបករណ៍​ពិសេស​ម្យ៉ាង ដែល​អាច​ឱ្យ​គេ​​ភ្ជាប់​រាល់​ទូរស័ព្ទ iPhone ឬ Android ដើម្បី​ទាក់ទង​គ្នា ទោះបី​តំបន់​ដាច់ស្រយាល​ដែល​សេវា​ទូរស័ព្ទ​ទៅ​មិន​ដល់​ក៏ដោយ។

goTenna នេះ​មាន​ប្រវែង ៦អ៊ីញ សម្រាប់​ភ្ជាប់​ទៅ​កាន់​ឧបករណ៍​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ iOS និង Android តាម Bluetooth។ តាម​រយៈ​ឧបករណ៍​នេះ នឹង​ជួយ​ឱ្យ​ទូរស័ព្ទ​ទាក់ទង​គ្នា ( peer-to-peer) បាន​ចម្ងាយ​រាប់​ម៉ាយល៍ ឬ​គីឡូម៉ែត្រ (1mile = 1.6km)។

លោក​ស្រី Daniela Perdomo ​​នាយក​ប្រតិបត្តិ និង​សហ​ស្ថាបនិក​ក្រុមហ៊ុន goTenna ឱ្យ​ដឹង​ថា ​ឧបករណ៍​របស់​ខ្លួន​នេះ មាន​សមត្ថភាព​អាច​ភ្ជាប់​ទំនាក់ទំនង​បាន​ចម្ងាយ ៩ម៉ាយល៍ ឬ​ស្មើ​នឹង​ជាង ១៤គីឡូម៉ែត្រ ក្នុង​ព្រៃ​បាន​ចម្ងាយ​ពី ៤,៨គីឡូ​ម៉ែត្រ​ ទៅ ៦,៤គីឡូម៉ែត្រ ហើយ​ក្នុង​តំបន់​ទីក្រុង​ក្រាស់​បាន​ចម្ងាយ ១,៦គីឡូម៉ែត្រ ។ ដោយឡែក​ សម្រាប់​នៅ​កំពូល​ភ្នំ​អាច​ស្គាល់​ក្នុង​ចម្ងាយ ៥០ម៉ាយល៍ ឬ​ ៨០គីឡូម៉ែត្រ។

ដោយ​សារ​ឧបករណ៍ goTenna នេះ​មាន​បណ្ដាញ bandwidth ទាប ដូច្នេះ​ហើយ​វា​ត្រឹមតែ​ឱ្យ​គេ​អាច​ប្រើ​សម្រាប់​ផ្ញើ​សារ និង GPS ប៉ុណ្ណោះ ជាមួយ​កម្រិត​ហ្វ្រេកង់ ១៥១-១៥៤​មេកាហឺត ខណៈ​ដែល​ហ្វ្រកង់​របស់​បណ្ដាញ​ទូរស័ព្ទ​ចល័ត​បច្ចុប្បន្ន​មាន​ចាប់​ពី ៧០០មេកាហឺត ហើយ Wi-Fi មាន​ចាប់ពី ១៧០០មេកាហឺត។

ឧបករណ៍​ពិសេស​នេះ មិន​ទាន់​មាន​លក់​លើ​ទីផ្សារ​នៅ​ឡើយ​ទេ គឺ​ត្រូវ​រង់ចាំ​ដល់​សរទរដូវ (ខែ​សីហា-វិច្ឆិកា) ក្នុង​តម្លៃ ១៥០ដុល្លារ៕ សូម​ទស្សនា​វីដេអូ​៖



ប្រែ​សម្រួល៖ លី ឈៀន
ប្រភព៖​ gigaom

1 comments:

hadyyank said...

CASINO DICK'S CASINO FAYER - MAPYRO
The Casino Dicks Off 777 Las Vegas Blvd S in Las 동해 출장샵 Vegas, 오산 출장안마 NV 89109. Get 전라남도 출장마사지 Directions · (702) 770-3360. Call 계룡 출장안마 Now · More Info. Hours, Accepts Credit Cards,  세종특별자치 출장안마 Rating: 3.7 · ‎75 votes