Breaking News
Loading...
Sunday, July 20, 2014

Info Post
បច្ចុប្បន្ន​នេះ មាន​គេហទំព័រ​មួយ​ចំនួន​មាន​បង្កប់​ទៅ​ដោយ​មេរោគ​ជា​ច្រើន។​ នៅ​ពេល​ដែល​ប្រិយមិត្ត​ចូល​ទៅ​គេហទំព័រ​ទាំង​នោះ​ វា​នឹង​វាយ​លុក​ចូល​ក្នុង​ម៉ាស៊ីន​កុំព្យូទ័រ​​ ហើយ​ចូល​ទៅ​​បំផ្លាញ​​កម្មវិធី​និង​ឯកសារ​​ផ្សេង​ៗ​របស់​អ្នក​ ហើយ​ជួន​កាល​ធ្វើ​ឲ្យ​គាំង​លែង​ដំណើរការណ៍​តែ​ម្ដង​។

នៅ​ពេល​ដែល​ប្រិយមិត្ត​ដឹង​ថា​មាន​មេរោគ​ ប្រិយមិត្ត​ពិត​ជា​លែង​​​ចូល​ទៅ​​គេហទំព័រ​នោះ​ជា​មិន​ខាន​ តែ​នៅ​ពេល​មាន​អ្នក​ណា​ម្នាក់​មិន​ដឹង​ហើយ​យក​កុំព្យូទ័រ​របស់​អ្នក​​បើក​ គេហទំព័រ​ទាំង​នោះ​ទៀត​​​ វា​នឹង​ធ្វើ​ឲ្យ​កុំព្យូទ័រ​របស់​អ្នក​​មាន​បញ្ហា។ តើ​ធ្វើ​យ៉ាង​ណា​ទៅ​កុំ​ឲ្យ​មាន​បញ្ហា​​នេះ​កើត​ឡើង​​? គួរ​បិទ​វា​​មិន​ឲ្យ​​គេ​បើក​បាន​ទៀត​យ៉ាង​ម៉េច​?

+  ​វិធី​បិទ​គេហទំព័រ​តាម​កម្មវិធី​ Internet Explorer៖
ដំបូង​​សូម​ចុច​បើក​ Internet Explorer >Tools>Internet Options
បន្ទាប់​មក​ទៀត នៅ​លើ​ Security Tab សូម​ជ្រើស​រើស​យក​ Restricted sites>Sites
បញ្ចូល​គេហទំព័រ​ទៅ​ក្នុង​ប្រអប់​ Add this website to the zone>Add>Close>Apply>OK
បន្ទាប់​ពី​​ប្រិយមិត្ត​បាន​កំណត់ហើយ នៅ​ពេល​បើក​ចូល​គេហទំព័រ​នោះ​ទៀត ​វា​នឹង​ផុស​ផ្ទាំង​មួយ​ដូច​ខាង​ក្រោម
សូម​បញ្ជាក់​ថា​ ចំពោះ​ការ​បិទ​គេហទំព័រ​នេះ ​មិន​មែន​អាច​បិទ​បាន​គ្រប់​​គេហទំព័រ​ទាំង​អស់​នោះ​ទេ​ គឺ​​គេ​អាច​បិទ​បាន​តែ​គេហទំព័រ​មួយ​ចំនួន​ដែល​មាន​មេរោគ​តែ​ប៉ុណ្ណោះ ហើយ​ចំពោះ​គេហទំព័រ​ធំ​ៗ​ឬ​គេហទំព័រ​ដែល​ប្រើ​ញឹក​ញាប់​​ មិន​អាច​បិទ​បាន​​ជា​ដាច់​ខាត​៕

0 comments: