Breaking News
Loading...
Tuesday, July 22, 2014

Info Post
ប្រិយមិត្ត​ភាគ​ច្រើន​មិន​ចង់​ឲ្យ​បាត់​ថត​ឯកសារ​ដែល​កំពុង​បើក​ប្រើ​មុន​ពេល​បិទ​ឬ​ Restart កុំព្យូទ័រ​នោះ​ទេ ព្រោះ​ថា​ថត​ឯកសារ​ខ្លះ​មាន​ទីតាំង​ច្រើន​ពិបាក​នឹង​ស្វែង​រក​ឡើង​វិញ​បើ​ Shutdown ឬ Restart នោះ​ពេល​បើក​កុំព្យូទ័រ​លើក​ក្រោយ​នឹង​បាត់​អស់​ទៅ​វិញ​ជា​មិន​ខាន។


ខាង​ក្រោម​នេះ​គឺ​ជា​ ​វិធី​កំណត់​ឱ្យ​ថត​ឯកសារ ឬ Folder ​បើក​ឡើង​វិញ​ដោយ​ស្វ័យប្រវត្តិ​​នៅ​លើ Windows 7 ទោះបី​ជា​កុំព្យូទ័រ Restart ឬ Shutdown ក៏​ដោយ។ តោះ​មក​​អនុវត្តន៍​តាម​ជំហាន​ខាង​ក្រោម​ទាំង​អស់​គ្នា៖

ជំហាន​ទី១៖ ចូល​ទៅ​​ម៉ឺនុយ​ Start របស់​ Windows ហើយ​រើស​យក Control Panel


ជំហាន​ទី២៖ ក្រោយ​ពី​ផ្ទាំង​ Control Panel បើក​ឡើង សូម​ចូល​ទៅ​​ Folder Option

ជំហាន​ទី៣៖ ​ចូល​ទៅ “View” tab ហើយ​ scroll ចុះ​ក្រោម​រក​មើល​ឃ្លា Restore previous folder windows at logon រួច​ធីក​ទៅ​លើ​ឃ្លា​ដដែល​នេះ​ហើយ​ចុច​ប៊ូតុង​ OK ជា​ការ​ស្រេច។
  


(បញ្ជាក់៖ ចំពោះ​ Windows ផ្សេង​ទៀត​ដូច​ជា Vista, XP និង Windows 8 ឡើង​ទៅ​ក៏​អាច​ធ្វើ​បាន​ដូច​គ្នា​ដែរ)

សាក​ Restart មើល​មើល៍ ថាតើ​បាន​ផល​អត់?

ដោយ៖ ឈុន ហួរ

Next
This is the most recent post.
Older Post

0 comments: