Breaking News
Loading...
Monday, July 21, 2014

Info Post
នៅ​ពេល​ដែល​ប្រិយមិត្ត​កំពុង​អាន​អត្ថបទ​នេះ​ប្រិយមិត្ត​ប្រាកដ​ជា​ប្រើ​នូវ ​កម្មវិធី​ Browser ណា​មួយ​ហើយ​មិន​ថា​អញ្ចឹង​? ចុះ​តើ​ប្រិយមិត្ត​ស្គាល់​ទេ​ថា​អ្វី​ទៅ​ជា​ History របស់ Browser? រាល់ Browser ទាំង​អស់​មាន​ History របស់​វា​ដែល​អាច​អោយ​អ្នក​ប្រើ​ប្រាស់​អាច​ត្រួត​ពិនិត្យ​គេហទំព័រ​ដែល​ ធ្លាប់​បាន​ចូល​ពី​មុន។ នៅ​ពេល​អ្នក​ដ៏​ទៃ​ប្រើ​ Browser នេះ​គេ​នឹង​ដឹង​ពី​គេហទំព័រ​ដែល​យើង​ធ្លាប់​បាន​ចូល​មើល​កន្លង​មក។ ការ​លុប History នេះ​ក៏​ជួយ​សម្រាល​ដែល​ធ្វើ​ឲ្យ​កម្មវិធី​ដំណើរ​ការ​បាន​រលូន​ជាង​មុន​ផង​ ដែរ។

ខាង​ក្រោម​នេះ​គឺ​ជា​របៀប​​លុប​ History ចេញ​ពី​ Browser ៣ ​គឺ Microsoft Internet Explorer, Mozilla Firefox, Google Chrome ដែល​នឹង​បង្ហាញ​តាម​ជំហាន​ផ្សេង​គ្នា​ដូច​ខាង​ក្រោម៖ 1.សម្រាប់​ប្រិយមិត្ត​ប្រើ Microsoft Internet Explorer9 សូម​ចុច​ Ctrl + Shift + Del ដើម្បី​បើក​ផ្ទាំង​ Clear Browsing History windows រួច​ចុច​លើ​ប៊ូតុង​ Delete ឬ​អាច​ចូល​ទៅ​ម៉ឺនុយ​ Tools => Internet Options រួច​ហើយ​ចុច​លើ​ប៊ូតុង​ Delete ពីរ​ដង​ក៏​បាន (ចុច Alt ដើម្បី​បង្ហាញ Tools bar)។



2.សម្រាប់​ប្រិយមិត្ត​ប្រើ Mozilla Firefox
ចុច Ctrl + H ដើម្បី​បើក History bar ដែល​ស្ថិត​នៅ​ផ្នែក​ខាង​ឆ្វេង​រួច​ Select ទៅ​លើ​ថ្ងៃ​ដែល​ចង់​លុបហើយ​ចុច key Delete ឬ ចូល​ទៅ​ម៉ឺនុយ​ History=> Show All History រួច Select លើ​ថ្ងៃ​ដែល​ចង់​លុប​ឬ Select ទាំង​អស់​ដោយ​ចុច Ctrl + A ហើយ​ចុច​ key Delete ជា​ការ​ស្រេច។

3.សម្រាប់​ប្រិយមិត្ត​ប្រើ Google Chrome
ចុច Ctrl + H ដើម្បី​បើក​ផ្ទាំង​ history ឬ​ចុច​លើ​រូប​កូន​សោ​ដែល​នៅ​ផ្នែក​ខាង​ឆ្វេង​ទន្ទឹម​នឹង​Address bar រួច​រើស​យក History។ បន្ទាប់​ពី​ផ្ទាំង History បើក​ឡើង​មក​សូម​ចុច​លើ Edit items… យើង​អាច​ធីក​យក History ណា​ដែល​ចុច​លុប​ឬ​លុប​ទាំង​អស់​ដោយ​រើស​យក​ Everything នៅ​ត្រង់​ប្រអប់ Clear data from this period ហើយ​ចុច​លើ​ប៊ូតុង​ Clear all browsing data.. ជា​ការ​ស្រេច។


ដោយ៖ ឈុន ហួរ


0 comments: