Breaking News
Loading...
Tuesday, July 22, 2014

Info Post
អាច​ជា​ការ​ឱ្យ​តម្លៃ​មួយ​ផង​ដែរ​ចំពោះ iPhone របស់​អ្នក​មាន​ប្រភព​មក​ពី​ប្រទេស​ណា​មួយ​នោះ។ ភាគច្រើន​អតិថិជន​មុន​នឹង​ទិញ iPhone តែង​​ឆែក​មើល​លេខ​កូដ ​២ខ្ទង់​ខាង​ក្រោយ​នៃ​លេខ​ម៉ូដែល​ដើម្បី​ដឹង​ថា​តើ​មក​ពី​ប្រទេស​ណា។ សង្កេត​ឃើញ​អ្នក​ប្រើប្រាស់​តែង​ចង់​បាន​លេខ​កូដ LL ដែល​​​សម្គាល់​មក​ពី​អាមេរិក ព្រោះ​គេ​ឱ្យ​តម្លៃ​ទៅ​លើ​គុណភាព​អេក្រង់​ល្អ និង​លក់​វិញ​បាន​តម្លៃ​ថ្លែង​ជាង​​​ម៉ូដែល​ផលិត​នៅ​​បណ្ដា​ប្រទេស​ផ្សេងៗ។



មិត្ត​អ្នក​អាន​មួយ​ចំនួន ​តាម​បទពិសោធន៍​​ប្រើ iPhone ច្រើន​ស៊េរី​កន្លង​មក​ប្រហែល​យល់​ដឹង​ត្រង់​ចំណុច​នេះ​រួច​មក​ហើយ ​​តែ​ប្រហែល​ជា​មាន​ប្រិយមិត្ត​​មួយ​ចំនួ​ន​ទៀត​​​មិន​ទាន់​យល់​ដឹង​ច្បាស់​ នៅ​ឡើយ។ ខាង​ក្រោម​នេះ​ជា​​របៀប​មើល​ដឹង​ថា iPhone របស់​អ្នក​មក​ពី​ប្រទេស​ណា?


លើក​ឧទាហរណ៍ MB123XX/A ឬ MC123XX/A គឺ ជា​លេខ​កូដ iPhone ហើយ XX គឺ​ជា​លេខ​សម្គាល់​​ប្រទេស។ ដើម្បី​ឆែក​​លេខ​ម៉ូដែល​សូម​ចូល​ទៅ Settings -> General -> About រួច​ផ្ទៀងផ្ទាត់​​​លេខ​សំគាល់​ប្រទេស​ចំនួន ១ និង ២ខ្ទង់​ចុង​ក្រោយ​នៃ​ម៉ូដែល​ឧបករណ៍ (iPhone, iPad, iPod) ដូច​ខាង​លើ។

តាម​លទ្ធផល​នៃ​កូដ​ MD656LL/A ក្នុង​រូប​ខាង​លើ​ មានន័យ​ថា​ iPhone នេះ​គឺ​នាំចេញ​ពី​សហរដ្ឋ​អាមេរិក៕

0 comments: