Breaking News
Loading...
Wednesday, March 12, 2014

Info Post
សង្កេត​ឃើញ អ្នក​ប្រើ​ឧបករណ៍​អេឡិចត្រូនិក​មួយ​ភាគ​ធំ​ពុំ​បាន​មើល​ធ្ងន់​ក្នុង​ថែទាំ​ device ​​ដែល​​ខ្លួន​​កំពុង​មាន​នោះ​ឡើយ។ ជាក់​ស្ដែង​ការ​ប្រើ​ទូរសព្ទ​ដៃ​ទំនើបៗ​ជា​ដើម។ ដោយសារ​ពុំ​មែន​ជា​អ្នក​ជំនាញ​អី​ខាង​ប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា​ពី​ ដើម​មក ដូច្នេះ​ហើយ​ទើប​អ្នក​ប្រើ​មួយ​ចំនួន​ពុំ​បាន​ដឹង​ពី​ចំណុច​គួរ​ជៀសវាង​មួយ​ ចំនួន​នៅ​លើ​ទូរសព្ទ​នោះ​ទេ។ ខាង​ក្រោម​នេះ ជា​កំហុស ៩យ៉ាង​ដែល​អ្នក​ប្រើ​ iPhone សព្វ​ថ្ងៃ​ពុំ​សូវ​បាន​ទៅ​គិតគូរ​សោះ៖

១. មិន​សូវ ឬ​មិន​ដែល​បិទ (turn off) iPhone សោះ៖ គួរ​ ណាស់​បិទ (turn off) iPhone យ៉ាង​ហោច​ម្ដង​ក្នុង​មួយ​សប្ដាហ៍។ ធ្វើ​ដូច​នេះ ដើម្បី​បិទ​ផ្ដាច់ service ដែល​មិន​ចាំបាច់​មួយ​ចំនួន ព្រោះ​ទោះ​បី​អ្នក​បិទ app នៅ​លើ task manager ក៏​នៅ​តែ​មិន​អាច​បញ្ឈប់ service បាន​ទាំងស្រុង​ឡើយ។ធ្វើ​ដូចនេះ  អាច​ជួយ​សន្សំ​សំចៃថ្ម​បាន​មួយ​កម្រិត។

២. បើក Wi-Fi និង Bluetooth ចោល​គ្រប់​ពេល៖ ​គ្រាន់​តែ​ស្ដាប់​ក៏​ដឹង​ដែរ​ថា ​ប្រាកដ​ជា​ធ្វើ​ឱ្យ​ទូរសព្ទ​ឆាប់​អស់​ថ្ម​ហើយ មិន​តែ​ប៉ុណ្ណោះ​ប្រសិន​អ្នក​ធ្វើការ​​តភ្ជាប់​រវាង​ឧបករណ៍​ណា​មួយ​នោះ នឹង​ធ្វើ​ឱ្យ iPhone ឡើង​កម្ដៅ​ខ្ពស់។ ដូច្នេះ សូម​គិតគូរ​ចំណុច​នេះ ប្រសិន​ឈប់​ប្រើ គួរ​ណាស់​តែ​បិទ​ឱ្យ​បាន​ត្រឹមត្រូវ។

៣. ​ប្រើ​ដោយ​គ្មាន​ខ្វាយខ្វល់​ពី​កម្ដៅ៖ មិន​ថា​តែ iPhone ទេ​ទូរសព្ទ​ដទៃ​ក៏​ដូច​គ្នា គឺ​មិន​អាច​ទ្រាំទ្រ​នឹង​សីតុណ្ហភាព​ក្ដៅ​ពេក ឬ​ត្រជាក់​ពេក​បាន​ឡើយ។ ធ្វើ​ដូច​នេះ​មិន​ត្រឹមតែ​បណ្ដាល​ឱ្យ​ថ្ម និង​ទូរសព្ទ​ឆាប់​ខូច​ប៉ុណ្ណោះ​ទេ អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ប្រើ​ក៏​ថា​បាន​ព្រោះ​អាច​ផ្ទុះ​ដូច​ករណី​ ផ្ទុះ iPhone និង Galaxy កន្លង​មក។ ដូច្នេះ​ប្រសិន​ឡើង​កម្ដៅ​ខ្លាំង​ដោយ​កត្តា​ណា​មួយ គួរ​ណាស់​តែ restart ទូរសព្ទ​ម្ដង ហើយ​ទុក​ឱ្យ​ចុះ​ត្រជាក់​សិន ចាំ​ប្រើ។

៤. ដោត​បញ្ចូល​ថ្ម​ចោល​ពេញ​១យប់​ស្ទើរ​រាល់​ថ្ងៃ៖ ​ និយាយ​ដល់​ចំណុច​នេះ ជឿ​ថា​ប្រិយមិត្ត​មួយ​ចំនួន​ប្រាកដ​ជា​ធ្លាប់។ ​មុន​ពេល​គេង យ៉ាង​ហោច​ក៏​យក iPhone មក touch លេង ឬ​លេង​ហ្គេម មើល​វីដេអូ ឆែក​អ៊ីនធឺណិត រហូត​នាទី​ចុង​ក្រោយ​ថ្ម​សល់​ប៉ុន្មាន​កាំ ស្រប​ពេល​ងងុយ​គេង ដោត​សាក​ថ្ម​ចោល​មួយ​យប់​ទល់​ភ្លឺ។ កុំ​មើល​រំលង​ចំណុច​តូច​មួយ​នេះ មិន​ថា​ម្ចាស់ iPhone ឬ Smartphone ដទៃ បើ​មាន​ទម្លាប់​បែប​នេះ គួរ​កែខៃ​ចេញ​បន្ទាន់ ព្រោះ​ថា​វា​អាច​បណ្ដាល​ឱ្យ​ថ្ម​ឆាប់​ខូច​បាន។

៥. មិន​ប្រើ​ឆ្នាំង​ហ្សិន (original) ទេ ​ប្រើ​តែ​របស់​ក្លែងក្លាយ៖ អ្នក​ខ្លះ​យល់​ថា របស់​ហ្សីន​មាន​តម្លៃ​ថ្លៃពេក ដូច្នេះ​ហើយ​ទិញ​ប្រើ​តែ​របស់​ក្លែងក្លាយ ដោយ​មិន​បាន​គិតគូរ​​លើ​ចំណុច​សំខាន់​ក្នុង​ការ​បង្ការ​គ្រោះថ្នាក់​ផ្ទុះ​ ទូរសព្ទ​នោះ​ទេ។ ឆ្នាំង​​សាក​ក្លែងក្លាយ​អន់​គុណភាព នៅ​ពេល​សាក​ថ្ម​ធ្វើ​ឱ្យ​ទូរសព្ទ​ឡើង​កម្ដៅ​ខ្លាំង​បំផុត រហូត​អាច​បង្ក​គ្រោះ​ថ្នាក់​ផ្ទុះ​ទូរសព្ទ​បាន។
 
៦. មិន​សូវ​ចេះ​សម្អាត៖ ​ទិញ​ប្រើ​ឱ្យ​តែ​បាន​ម៉ា​តេ (call) មិន​សូវ​យក​ពេល​សម្អាត​ទាល់​តែ​សោះ នេះ​ជា​រឿង​ធម្មតា​សម្រាប់​អ្នក​ប្រើប្រាស់​ទូទៅ ជា​ពិសេស​អ្នក​ដែល​មមាញឹក​នឹង​មុខ​របរ​រក​ស៊ី។ ទោះ​ជា​យ៉ាង​ណា ក៏​កុំ​ឱ្យ​មើល​រំលង​ព្រោះ​ថា ទូរសព្ទ​អ្នក​កាន់​ប្រើ​ក្នុង​ស្ថានភាព ​គ្រប់​មជ្ឈដ្ឋាន​ជា​រៀងរាល់​ថ្ងៃ​ប្រាកដ​ជា​សម្បូរ​ដោយ​មេរោគ​​មិន​ខាន ​ដែល​នេះ​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​។ ​អ្នក​ខ្លះ​ចាប់កាន់​របស់​ស្មោកគ្រោក​ហើយ មិន​បាន​លាង​ដៃ​ត្រឹមត្រូវ​ក៏​ចាប់​កាន់​ទូរសព្ទ​មុន​ទៅ​ហើយ។

៧. មើល​វីដេអូ​មិន​ដាក់​ឱ្យ​ផ្ដេក​អេក្រង់៖ ធម្មតា​វីដេអូ​តែង​មាន​កម្រិត resolution បណ្ដោយ និង​ទទឹង ឬ​ផ្ដេក និង​បញ្ឈរ។ វីដេអូ​ភាគ​ច្រើន ស្ថិត​ក្នុង​ទម្រង់​ផ្ដេក។ ត្រង់​ចំណុច​នេះ ពុំ​ចាំបាច់​និយាយ​ច្រើន​ទេ ប្រហែល​ប្រិយមិត្ត​ជា​ច្រើន​សុទ្ធតែ​យល់​ដឹង​ច្បាស់​ហើយ គួរ​មើល​បញ្ឈរ ឬ​ផ្ដេក​នោះ វា​អាស្រ័យ​លើ​វីដេអូ​តែ​ប៉ុណ្ណោះ។


៨. មិន​ព្រម​ដាក់ Password ការពារ iPhone ទេ៖ កុំ​មើល​ស្រាល​ចំណុច​នេះ សង្កេត​ឃើញ​អ្នក​ប្រើ​ទូរសព្ទ​សព្វ​ថ្ងៃ​ហាក់​មិន​សូវ​ខ្វាយខ្វល់​សោះ ដោយ​អាង​ថា ​ខ្លួន​ជា​អ្នក​កាន់​ទៅ​ហើយ។ ចុះ​ប្រសិន ​ត្រូវ​បានចោរ​​លួច​នោះ តើ​ទិន្នន័យ​ដែល​សំខាន់​នឹង​ទៅ​ជា​យ៉ាង​ណា? រឿង​សម្ងាត់​ជា​ច្រើន​ប្រាកដ​ជា​មាន។ ដូច្នេះ​ត្រូវ​ពិចារណា​ឡើង​វិញ។


៩. ដើរ​ទៅ​ណា​មក​ណា​តែង​សំញែង iPhone កាន់​ជាប់​​​នៅ​នឹង​ដៃ៖ សង្ហាហើយ តែ​ទន្ទឹម​នោះ ទីផ្សារ​ឆក​ទូរសព្ទ​សម្បូរ​ណាស់​នា​ពេល​បច្ចុប្បន្ន។ ទីក្រុង​ធំៗ​តាម​បណ្ដា​ប្រទេស​អន្តរជាតិ​ប្រមាណ ៤០% គ្រប​ដណ្ដប់​ដោយ​ចោរកម្ម លួច ឆក់។ ដូច្នេះ​ត្រូវ​ប្រយ័ត្ន​ប្រយែង​​ឱ្យ​មែនទែន។

ក្នុង​ចំណោម​៩ចំណុច​ខាងលើ តើ​អ្នក​មាន​កំហុស​ប៉ុន្មាន​ចំណុច?

by Strinfo Time

0 comments: