រាល់ពេលវេលា
ពិសេសដ៏កម្រជាក់ស្ដែងថ្ងៃខួបកំណើតដែលមួយឆ្នាំមានម្ដង
ជឿថាប្រិយមិត្តប្រាកដជាបានផ្ដិតយករូបថតអនុស្សាវរីយដែលមិត្ត
ទាំងឡាយជូនពរដល់ខ្លួន។ ចុះតើឆ្នាំបន្ទាប់
ចង់ធ្វើឱ្យគេភ្ញាក់ផ្អើលទៀតអត់? កុំឱ្យគិតស្មុគស្មាញច្រើន
យ៉ាងហោចក៏អ្នកអាចប្រមូលរូបថតទាំងនោះមកបង្កើតជាវីដេអូ
Slide-Show យ៉ាងពិសេសជាមួយស្ទីលឡូយៗ អមដោយបទចម្រៀងយ៉ាងពីរោះ
សម្រាប់ជូនមិត្តរបស់អ្នកបានដែរ។
ការដំឡើង៖
- សូមដំឡើងកម្មវិធី ProShow ចូលទៅកុំព្យូទ័ររបស់អ្នក តែប្រសិនពុំមាន អាចចុចត្រង់នេះ ដើម្បីទាញយក …
- ក្រោយពេលទាញយករួច
សូមពន្លាឯកសារឈ្មោះ Photodex Proshow Producer 5.0.3280.rar
ហើយស្វែងរក pspro_50_3280.exe ដើម្បីដំឡើង (រូបខាងក្រោម)
- បើកឯកសារ pspro_50_3280.exe ប្រសិនប្រាប់ឱ្យ update
ពុំចាំបាច់ឡើយ ដោយចុចលើប៊តុង No Thanks។ រួចហើយចុច Next → Next →
Agree → Next → Install ចុងក្រោយចុចលើប៊ូតុង Finish ជាការស្រេច។
(កម្មវិធីមិនទាន់ full នៅឡើយ)- ក្រោយពេល Restart កុំព្យូទ័រ សូមបើកឯកសារ Patch.exe នោះផ្ទាំងថ្មីនឹងបើកឡើង ត្រង់នេះ សូមចុចលើប៊ូតុង PATCH IT! រួច EXIT!។ (កម្មវិធី full ហើយ)
ស្វែងយល់ពីកម្មវិធី៖
- ជាដំបូងនេះ
សូមបង្ហាញប្រិយមិត្តអំពីការប្រើតាមវិធីងាយៗដែលកម្មវិធីនឹង
បង្កើតវីដេអូស្លាយរូបថតទៅតាមស្ទីលផ្សេងៗចាប់ដោយចៃដន្យ (Random)
តាម Wizard ដោយចុចលើប៊ូតុង Create
ដែលផ្ទាំងនេះនឹងបង្ហាញនៅពេលបើកកម្មវិធីឡើងដំបូង។
- ត្រង់នេះ ត្រូវចុចលើប៊ូតុង Add
ដើម្បីបញ្ចូលរូបភាពជាច្រើនបាន ហើយអ្នកអាចជ្រើសរើសខ្លះ
ឬជ្រើសរើសចេញពីថតឯកសារ (Folder) តែមួយទាំងអស់ដោយចុច Ctr + A។
- បន្ទាប់មកចុចលើប៊ូតុង Next ហើយចុចលើប៊ូតុង Add ដើម្បីបញ្ចូលឯកសារសំឡេង រួចចុច Next។
- ផ្ទាំងថ្មីលេចឡើងដោយមានឱ្យកំណត់ដូចជា៖
- បន្ទាប់មក ជ្រើសរើសប្រភេទ Effects
ឱ្យត្រូវនឹងប្រភេទកម្មវិធី។ ឧទាហរណ៍ ធ្វើសម្រាប់ថ្ងៃខួបកំណើត
ដូច្នេះគួរជ្រើសរើស Birthday បន្ទាប់មកចុចប៊ូតុង Next។
- ផ្ទាំងថ្មីលេចឡើងដោយមានឱ្យកំណត់ដូចជា៖
- Name Your Show ជាឈ្មោះឯកសារដែលចង់ Save
- Tune the Energy Level មានពីរជម្រើស គឺ Auto និង Custom សូមរើសយក Auto ដើម្បីអាចរយៈពេល slide រូបត្រូវនឹងសាច់បទចម្រៀង។
- Choose an Aspect Ratio មានពីរ គឺ Widescreen និង Standard។ ត្រង់នេះ សូមជ្រើសរើសយក Widescreen។
រួចចុចប៊ូតុង Create ជាការស្រេច។

- ផ្ទាំង ProShow Wizard សម្រាប់ Preview
នឹងបើកឡើង ត្រង់នេះ ប្រិយមិត្តអាច Preview
មើលថាតើពេញចិត្តនឹងស្ទីល slide-Show បែបនេះហើយឬនៅ
បើមិនពេញចិត្តអាចចុចលើប៊ូតុង Try Again
តែបើពេញចិត្តសូមចុចលើប៊ូតុង Next រួចជ្រើសរើសយក Publish Your Show
ដើម្បី Save ទុកជាប្រភេទវីដេអូផ្សេងគ្នាមានដូចជា៖ វីដេអូសម្រាប់
Youtube, សម្រាប់ Facebook, DVD Disc, Blu-ray និង Video សម្រាប់
Web/Device ជាដើម។
ឧទាហរណ៍ត្រង់នេះ រើសយក YouTube នោះផ្ទាំងថ្មីនេះបើកឡើង ត្រង់នេះមានពីរជម្រើស ដោយអ្នកអាច upload ចូលទៅ Youtube ភ្លាមៗ ឬ Save ទុកលើកុំព្យូទ័រក៏បាន។ ឧទាហរណ៍ រក្សាទុកលើកុំព្យូទ័រដោយចុច Save Vide To My Computer រួចហើយកម្មវិធីនឹងធ្វើការ Render វីដេអូ ចុងក្រោយត្រូវរង់ចាំដល់ render ចប់ជាការស្រេចដោយចុចលើប៊ូតុង OK។

សូមមើលវីដេអូគំរូខាងក្រោម ចាំមើលថាតើពេញចិត្តអាចយកបានហើយឬនៅ៖
0 comments:
Post a Comment