RingMasker គឺ​ជា​ Themes ដែលមាន​នៅ​លើ​ iOS 7 ដែល​ប្រិយមិត្ត​អាច​កែប្រែ​ icon យ៉ាង​ស្រស់​ស្អាត។ RingMasker អាច​​ប្ដូរ​រាល់​ icon ឲ្យ​មាន​រូបរាង​ជា​មូល​និង​រាង​ស្វែរ​ស្រមោល​គែម ដើម្បី​បង្កើត​អារម្មណ៍​និង​រូបភាព​ប្លែក​សម្រាប់​ទូរសព្ទ​របស់​ប្រិយមិត្ត។

ប្រិយមិត្ត​ណា​ដែល​មិន​ទាន់​បាន​សាក​ល្បង​សូម​សាក​ល្បង​ទាំង​អស់​គ្នា៖
ដើម្បី​បាន​ RingMasker ចាំបាច់​ត្រូវ​មាន​ WinterBoard ជា​មុន​សិន
១. ដើម្បី​ដំឡើង WinterBoard
  • ដំបូង​ចូល​ទៅ​កាន់​ Cydia វាយ​បញ្ចូល​ពាក្យ WinterBoard ចូល​ក្នុង​ប្រអប់​ Search



  • ជ្រើស​យក​ WinterBoard រួច​ចុច​លើ​ប៊ូតុង​ install ដើម្បី​ដំឡើង (សូម​មើល​រូប)



២. ដើម្បី​ទាញ​យក​ RingMasker
  • ដំបូង​ចូល​កាន់​ Cydia វាយ​បញ្ចូល​ពាក្យ RingMasker ចូល​ក្នុង​ប្រអប់​ Search



  • ជ្រើស​យក​ RingMasker រួច​ចុច​លើ​ប៊ូតុង​ install ដើម្បី​ដំឡើង



៣. ពេល​បាន​ទាញ​យក​ WinterBoard និង​ RingMasker រួច​រាល់​ហើយ
  • ចូល​ទៅ​កាន់​ WinterBoard

  • ចុច​លើ​ Select Themes

  • ចុច​លើ RingMasker ដើម្បី​ទទួល​បាន​ icon មាន​រាង​មូល





  • ចុច​លើ​ SquareMasker​ ដើម្បី​ទទួល​បាន​ icon មាន​រាង​ស្វែរ




អត្ថបទ៖ ដារ៉ាឆានី​