កាល​ពី​សប្ដាហ៍​មុន Apple បាន​បញ្ចេញ​កំណែប្រែ​ថ្មី iOS 7.1 ដែល​កែប្រែ​លើ​រូបរាង​ថ្មី​ៗ​ច្រើន​កន្លែង និង​ដោះស្រាយ​បញ្ហា​ជា​ច្រើន ជា​ពិសេស​បញ្ហា Siri និង Touch ID ព្រម​ទាំង​គាំទ្រ CarPlay ដែល​បំពាក់​លើ​រថយន្ត​ទំនើបៗ​។ ប៉ុន្តែ ក្រោយ​ដំឡើង​កំណែប្រែ​ថ្មី​នេះ អ្នក​ប្រើប្រាស់ iOS 7.1 មួយ​ចំនួន​បាន​រអ៊ូ​ថា​ស៊ី​ថ្ម​ជាង​មុន​ឆាប់​អស់​តែ​ម្ដង។ ចុះ​ iPhone/iPad របស់​ប្រិយមិត្ត​វិញ មាន​បញ្ហា​ថ្ម​អត់ ក្រោយ​ដំឡើង​កំណែប្រែ​ថ្មី?


បើ​មាន​កុំ​បារម្ភ​ទៀត​អី ព្រោះ​ពេល​នេះ Sabay នឹង​ចែក​រំលែក​តិចនិក​ថ្មីៗ​ប្លែក​ខុស​ពី​មុន ដើម្បី​ដោះស្រាយ​បញ្ហា​ថ្ម​លើ iOS 7.1៖
១. បិទ​កម្មវិធី​ដែល​នៅ​ដំណើរ​ការ​នៅ​ខាង​ក្រោយ background
ជា ​ទូទៅ​ នៅ​ពេល​អ្នក​បើក​កម្មវិធី​ណាមួយ រួច​ចុច​ Home button ដើម្បី​ចាកចេញ​ពី​កម្មវិធី​នោះ អ្នក​គិត​ថា​វា​នឹង​ឈប់​ដំណើរការ។ ខុស​ហើយ គឺ​វា​នៅ​តែ​ដំណើរការ​ជា​និច្ច​នៅ​ខាង​ក្រោយ background ហើយ​ស៊ី​ថ្ម​គួរ​សម​ដែរ។ អីចឹង​ទេ គួរ​បិទ​កម្មវិធី​ទាំង​នោះ​ ដោយ​ចុច​ពីរ​ដង​លើ Home button រួច​អូស​ឡើង​លើ។
២. Restart/Reset iPhone
ចុច ​ប៊ូតុង Sleep/Shutdown និង​ប៊ូតុង Home ឲ្យ​ជាប់​ក្នុង​ពេល​តែ​មួយ​ប្រមាណ​ជា ១០ វិនាទី​រហូត​ដល់​លេច​ចេញ​រូប logo Apple សឹម​លែង​ដៃ​វិញ។

៣. Reset Network Settings
អ្នក ​អាច​ reset network settings ឡើង​វិញ​ដោយ​ចូល​ទៅ​កាន់ Settings > General > Reset > Reset Network Settings។ ធ្វើ​បែប​នេះ វា​នឹង reset all network settings ទៅ​កាន់​ទម្រង់​វិញ​ទាំង​អស់ ក្នុង​មាន​ទាំង​លេខ​សម្ងាត់ VPN និង APN settings។
៤. ថែទាំ​ថ្ម
អ្នក ​ប្រើប្រាស់ idevice ទាំងអស់​ត្រូវ​សាក​ថ្ម​ឲ្យ​ពេញ​ ១០០% ហើយ​ប្រើ​រហូត​ដល់​រលត់ ០% យ៉ាង​ហោច​ណាស់ ១ ខែ​ម្ដង។ ការ​ធ្វើ​បែប​នេះ គឺ​ជួយ​ដាស់​ថ្ម​ឲ្យ​ដើរ​ទៀង​ទាត់​ធម្មតា​វិញ​។
៥. គន្លឹះ​ងាយៗ​ទូទៅចុច​ត្រង់​នេះ​អាន​លម្អិត!
៦. Restore iPhone ថ្មី​សុទ្ធ​តែ​ម្ដង
បន្ទាប់ ​ពី​សាកល្បង​គន្លឹះ​ខាង​លើ​ទាំង​៥ ចំណុច​មិន​ជោគជ័យ នេះ​គឺ​ជា​យុទ្ធសាស្ត្រ​ចុង​ក្រោយ គឺ Restore iPhone ដោយ​កំណត់​យក Restore as New iPhone។ អ្នក​ចូល​ទៅ​កាន់ Settings > General > Reset > Erase All Content And Settings) ហើយ​បន្ទាប់​មក​កំណត់​យក new iPhone។ មុន​ពេល​អ្នក​លុប​ចោល​ទិន្នន័យ​ទាំង​អស់ អ្នក​ត្រូវ backup iPhone អ្នក​ដោយ​ប្រើ iTunes ឬ iCloud ជាមុន​សិន ឬ​អាច​ប្រើ Dropbox ដើម្បី backup រូបថត​របស់​អ្នក។
ក្រោយ set up new iPhone ហើយ អ្នក​អាច Restore Contacts របស់​អ្នក​មក​វិញ ជា​ការ​ស្រេច ៕
ដោយ៖ សុផាត
ប្រភព៖ iphonehacks