តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា ​នៅ​លើ​ Google Map អាច​ឲ្យ​យើង​ដៅ​ទីតាំង​បាន​គ្រប់ៗគ្នា។ ប្រសិន​ជា​អ្នក​បាន​ស្គាល់​ទី​តាំង​ណា​មួយ ​អ្នក​អាច​ដៅ និង​ដាក់​ឈ្មោះ​ទីតាំង​នោះ​បាន។ តើ​ចាំបាច់​អី​ដើម្បី​ដៅ​ទីតាំង​ទាំង​នោះ​នៅ​លើ Google Maps?

ជា​ការ​ពិត​ណាស់ ការ​ដៅ​នេះ​គឺ​ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ដល់​មនុស្ស​ទាំង​ឡាយ អាច​ស្វែងរក​ទីតាំង​ផ្សេងៗ​បាន​ងាយស្រួល។ ឧទាហរណ៍៖ ក្រុមហ៊ុន​របស់​អ្នក​ទើប​បង្កើត​ថ្មី ដែល​មិន​ទាន់​មាន​ដៅ​ទីតាំង​នៅ​ក្នុង Google Map ដូច្នេះ​អ្នក​អាច​កំណត់​នៅ​លើ​ផែនទី (Google Map) ដើម្បី​ឱ្យ​អ្នក​ដែល​មាន​បំណង​ អាច​ស្វែងរក​បាន​ឃើញ។



ដើម្បី​ចូលរួម​ដៅ​ទីតាំង​នៅ​លើ Google Map សូម​តាមដាន​និង​អនុវត្ត​តាម​ជំហាន​ខាង​ក្រោម​ទាំង​អស់​គ្នា៖
១. ដំបូង​អ្នក​ត្រូវ​ចូល​ទៅ​កាន់​គេហទំព័រ http://www.google.com.kh/mapmaker
២. បន្ទាប់​មក​ត្រូវ​មាន​គណនី Gmail ជា​មុន​សិន រួច​ហើយ Login
៣. ចុច​ទៅ​លើ​ Add​  New ដោយ​ជ្រើស​រើស​​​ប្រភេទ​ទី​តាំង​ (អាគារ, ផ្លវ​ជាដើម) ដែល​អ្នក​ចង់​ដៅ ​រួច​បំពេញ​ព័ត៌មាន​របស់​ទីតាំង​នោះ​​។ ឧទាហរណ៍៖ ការ Add Place នៅ​ទីតាំង​ណាមួយ។


៤. បន្ទាប់​មក​ចុច​លើ​ប៊ូតុង Add a Place ( រួច​តោង​ទៅ​ដាក់​លើ​ទីតាំង​ដែល​ចង់​កំណត់)

៥. កំណត់​ប្រភេទ (ជា​អគារ, ភោជនីយដ្ឋាន, សាលារៀន…) បន្ទាប់​មក​បំពេញ​ឈ្មោះ​ទីតាំងនៅ​ក្នុង Enter Name ហើយ​រួច​ចុច​លើ​ប៊ូតុង Continues

៦. បន្ទាប់​មក បន្ថែម​ព័ត៌មាន​ផ្សេងៗ​នៅ​ទីតាំង​ដែល​បាន​ដៅ​នោះ​ដូច​ជា៖ ភាសា, លេខ​ទូរសព្ទ និង​អ៊ីមែល​ជា​ដើម រួច​ចុច​លើ Save បន្ទាប់​មក​ចុច​លើ Continue


៧. ចុង​ក្រោយ​យើង​ឃើញ​ទីតាំង​ដែល​យើង​បាន​ដៅ។

យ៉ាង​ណា​មិញ មុន​ពេល​ការ​ដៅ​ទីតាំងរបស់​អ្នក​អាច​បង្ហាញ​នៅ​លើ Google Map បាន​ចាំ​បាច់​​ត្រូវ​មានការ​ត្រួតពិនិត្យ​និង approve ដោយ​ប្រព័ន្ធ Computer របស់ Google ឬ​អ្នក​ដែល​មាន​សិទ្ធិ​ពី Google ជា​មុន​សិន។


ដោយ៖ ភូ វីរៈ