អ្នក​ប្រើប្រាស់ iPhone ស៊េរី​ទំនើបៗ​ភាគ​ច្រើន​មិន​ដឹង​ថា​តើ​ត្រូវ​ backup contacts (លេខ​ទូរសព្ទ​ទំនាក់ទំនង) លើ​ទូរសព្ទ​របស់​ខ្លួន​យ៉ាង​ម៉េច​​នោះ​ឡើយ គឺ​ចេះ​តែ​​ចុច​ខល និង​លេង​អ៊ីនធឺណិត។ ពេល​មាន​បញ្ហា ឬ​លក់​ចេញ អាច​ប្រឈម​នឹង​ការ​បាត់​បង់ contacts លើ​ទូរសព្ទ​ទាំង​អស់។

វិធី backup contacts លើ iPhone មាន​៣​យ៉ាង៖ ទី​១ គេ​អាច​ប្រើប្រាស់ iCloud សម្រាប់ backup លើ​អនឡាញ, ទី​២ គេ​អាច​ភ្ជាប់ iPhone នឹង iTunes លើ​កុំព្យូទ័រ​​ និង​​ backup contact លើ​កុំព្យូទ័រ​តែ ​ម្ដង។ ប៉ុន្តែ អ្នក​ប្រើប្រាស់ iPhone ប៉ុន្មាន​នាក់​ចេះ​ប្រើ iCloud និង​ភ្ជាប់ iPhone ទៅនឹង​ iTunes លើ​​​កុំព្យូទ័រ​ខ្លួន​ឯង? គឺ​មាន​ភាគ​តិច​ណាស់!



អីចឹង​ទេ ថ្ងៃ​នេះ Sabay នឹង​បង្ហាញ​ជូន​ពី​វិធីសាស្ត្រ​ទី​៣ ដែល​ងាយ​ស្រួល​តែ​មែន​ទែន មិន​ចាំ​បាច់​ប្រើ iCloud ត្រូវ​ការ account រញ៉េរញ៉ៃ ឬ​ប្រើ​កុំព្យូទ័រ​នោះ​ទេ!




ដំបូង​អ្នក​ត្រូវ​ដោនឡូត​កម្មវិធី My Contacts Backup ពី App Store សិន។ កម្មវិធី​នេះ គឺ​ Free មិន​គិត​ថ្លៃ។ ក្រោយ​ពេល​ដំឡើង​ហើយ អ្នក​បើក​កម្មវិធី My Contacts Backup រួច​ចុច​ប៊ូតុង Backup។ ក្រោយ Backup រួច អ្នក​អាច​ save ជា vcf. file ឬ excel file រួច​ផ្ញើ​ទៅ​កាន់​អ៊ីមែល​របស់​អ្នក​នៅ​ក្នុង iOS Mail app លើ​ទូរសព្ទ​របស់​អ្នក។

ដើម្បី​ទាញ​យក​ contacts មក​វិញ (restore) អ្នក​គ្រាន់​តែ​ចូល​ទៅ​កាន់​អ៊ីមែល ហើយ​ចុច​លើ vcf. file ជា​ការ​ស្រេច។

កម្មវិធី My Contacts Backup (free version) អាច backup contacts បាន​ត្រឹម​តែ ៥០០ contacts ប៉ុណ្ណោះ។ បើ​អ្នក​ចង់ backup ច្រើន​ជាង​នេះ អ្នក​គួរ​ទិញ My Contacts Backup Pro (paid version) តម្លៃ​តែ ១,៩៩ ដុល្លារ​ប៉ុណ្ណោះ។
ចាប់​ពី​ពេល​នេះ ប្រិយមិត្ត​លែង​បារម្ភ​ទៀត​ហើយ​ ព្រោះ​បើ​លក់ ខូច ឬ​បាត់ iPhone ក៏ contacts របស់​អ្នក​នៅ​​មាន​សល់​ដដែល។

កុំ​ភ្លេច​សាកល្បង​វិធី​ងាយៗ​នេះ​ណា៎! មិន​ខាត​ពេល មិន​សាំញ៉ាំ​!

អត្ថបទ៖ សុផាត