មិន​ឱ្យ​ស៊ី​ថ្ម​ម្ដេច​កើត បើ​បើក​ប្រើ​គឺ​ត្រូវតែ​អស់​អីចឹង​ហើយ តែ​ទន្ទឹម​នោះ​ត្រូវ​មើល​ថា ទូរសព្ទ​ស៊ី​ថ្ម​កម្រិត​ណា? ប្រសិន​អស់​ថ្ម​ឆាប់​ខុស​ពី​ធម្មតា នោះ​មាន​ន័យ​ថា ទូរសព្ទ​របស់​អ្នក​កំពុង​ដំណើរការ​សេវាកម្ម និង​កម្មវិធី​ជា​ច្រើន​ដែល​មួយ​ចំនួន​មិន​សូវ​ចាំបាច់។ ដើម្បី​កែខៃ​ឱ្យ iPhone កាន់​ថ្ម​គួរ​ត្រួត​ពិនិត្យ​ឡើង​វិញ​លើ​ចំណុច​ទាំង៧ ខាង​ក្រោម៖



១. បិទរាល់​សេវាកម្ម​អ៊ីមែល៖
iPhone ក្រោយ​ពី​អ្នក​ភ្ជាប់​ប្រើ​ជា​មួយ​សេវាកម្ម Email នោះ​នឹង​ដំណើរការ​ជាប់​ជានិច្ច។ ដូច្នេះ​នៅ​ពេល​មាន​អ៊ីមែល​ថ្មី​ផ្ញើ​ចូល​នោះ​នឹង​លោត​ឱ្យ​អ្នក​បាន​ដឹង ដែល​នេះ​ក៏​ជា​ចំណុច​នាំ​ឱ្យ iPhone ឆាប់​អស់​ថ្ម​ដែរ។ សូម​ចូល​ទៅ​បិត​នៅ​ក្នុង Settings → Mail, Contacts, Calendars → Fetch New Data រួច turn off Push។ បន្ទាប់​មក​រំកិល​ចុះ​ក្រោម​បន្តិច​រក​មើល និង​ធីក​យក​ឃ្លា Every 15 Minutes។ ធ្វើ​ដូច​នេះ​អ្នក​នឹង​នៅ​តែ​អាច​ទទួល​បាន​ការ​ដាស់តឿន​អ៊ីមែល​ក្នុង​រយៈពេល ១៥នាទី​ម្ដង។ ចុង​ក្រោយ​ចូល​ទៅ​ឈ្មោះ​គណនី​អ្នក​ប្រើ រួច​រើស​យក Fetch ជា​ការ​ស្រេច។


—————————————————————————————————



២. សេវាកម្ម Location៖
នៅ​មាន service មួយ​ចំនួន​ប្រហែល​ប្រិយមិត្ត​ខ្លះ​ពុំ​ទាន់​បាន​ដឹង ដែល​វា​អាច​ជួយ​សន្សំសំចៃ​ថាមពល​ថ្ម​ឱ្យ iPhone របស់​អ្នក​កាន់​ថ្ម​បាន​យូរ។ សូម​ចូល​ទៅ Settings → Privacy → Location Services រួច​រំកិល​ចុះ​ក្រោយ​បំផុត​ដើម្បី​ចូល​ទៅ System Service ដែល​នៅ​ខាងក្រោម។ រួច​បិទ Settings មួយ​ចំនួន​ដូច​ជា Settings Time Zone, Location-based iAds និង Diagnostics & Usages ជា​ដើម។ គួរ​បិទ​ចំណុច​មួយ​ទៀត​ដែល​អាច​ជួយ​សន្សំ​ថ្ម​បាន​យ៉ាង​ប្រសិទ្ធភាព​នោះ​គឺ Frequent Location អ្នក​គ្រាន់​តែ turn off ជា​ការ​ស្រេច។ ទោះ​ជា​យ៉ាង​ណា អ្នក​អាច​បើក​ទៅ​តាម​តម្រូវ​ការ​ចង់​ប្រើ គ្រាន់​តែ​នៅ​ពេល​ដំណើរការ​វា​អាច​នឹង​ស៊ី​ថ្ម​ជាង​មុន​បន្តិច។


——————————————————————————————



៣. បិទ Diagnostics And Usage៖
សូម​ចូល​ទៅ Settings → General → About រួច​រំកិល​ចុះ​ក្រោម​ដើម្បី​បើក Diagnostics & Usage ហើយ​បិទ Automatically Send ដោយ​រើស​យក Don’t Send



៤. ព្យាយាម​បិទ​រាល់ app ដែល​អ្នក​បាន​បើក​ប្រើ​មុនៗ៖
ប្រសិន​ទូរសព្ទ​របស់​អ្នក​ឡើង​កម្ដៅ​ខ្លាំង នេះ​គឺ​មក​ពី CPU ដំណើរការ​ខ្លាំង​រហូត​ដល់ ១០០% ជា​ញឹកញាប់​រាល់​ថ្ងៃ។ ភាគច្រើន​ពុំ​មែន​បណ្ដាល​មក​ពី hardware ឡើយ​តែ​ជា Software ទៅ​វិញ​ទេ​ដែល​ដំណើរការ​ស្ងាត់ៗ (background) យើង​ពុំ​បាន​ដឹង។ កម្មវិធី​នៅ​ពេល​ណា​អ្នក​បើក​ប្រើ​ច្រើន​នោះ​នឹង​ធ្វើ​ឱ្យ​មាន​បញ្ហា​ថ្ម​ផង ​ដែរ ដូច្នេះ​ត្រូវ​បិទ​កម្មវិធី​ឱ្យ​បាន​ត្រឹមត្រូវ ដោយ​ចុច​លើ​ប៊ូតុង Home ពីរ​ដង (double tap) រួច​អូស​ឡើងលើ​ដើម្បី​បិទ app។



៥. បិទ iPhone (Turn Off) ម្ដង​ក្នុង​មួយ​សប្ដាហ៍៖
គ្រាន់​តែ​ចុច​ប៊ូតុង​ខាង​លើ​ដើម្បី​ចាក់សោ​រយៈពេល​តែ ​មួយភ្លែត​ប៉ុណ្ណោះ ចង់​បើក​ប្រើ​វិញ​យ៉ាង​រហ័ស​អូស​តែ​មួយ​ខ្វាច់​ចេញ​ភ្លាម តែ​ទន្ទឹម​នោះ​កម្មវិធី​ព្រម​ទាំង service មួយ​ចំនួន​ដែល​អ្នក​បើក​ប្រើ​មុនៗ​នៅ​តែ​ពុំ​ទាន់​ត្រូវ​បាន​បិទ​ទាំង​ស្រុង ​ឡើយ។ ដោយ​ឡែក​ប្រសិន​អ្នក​បិទ​ទូរសព្ទ (Turn Off) វិញ​គឺ​អាច​បិទ​ចោលរាល់​ service ក៏​ដូច​ជា​​កម្មវិធី​ទាំង​ស្រុង​បាន។

៦. ជ្រើសរើស Apps ណា​ដែល​អ្នក​គិត​ថា​ចាំបាច់​ឱ្យ​ដំណើរការ​ជាប់ (Run in the Background)៖
ចៀសមិនរួច​ឡើយ ​ប្រាកដ​ជា​មាន​កម្មវិធី​មួយ​ចំនួន​ដំណើរការ​​ដោយ​ស្វ័យប្រវត្តិ​ទោះបី​បិទ (Turn Off) និង​បើក​វិញ​ហើយ​ក៏​ដោយ ជាក់​ស្ដែង​ដូច​ជា Facebook, Line, Stocks, Weather, WhatsApp និង Yahoo Mail ជា​ដើម ឬ​អាច​បិទ (Background App Refresh) តែ​ម្ដង​ក៏​បាន​ប្រសិន​មិន​ចាំបាច់​ឱ្យ​កម្មវិធី refresh។ ដើម្បី​បិទ សូម​ចូល​ទៅ Settings → General → Background App Refresh



៧. បិទ Auto-Brightness៖
ពុំ​មាន​អ្វី​ចម្លែក​ទេ ដែល​គ្រាន់​តែ​បិទ Auto-Brightness ក៏ ​អាច​ជួយ​សន្សំសំចៃ​ថ្ម​បាន​ដែរ​នោះ ព្រោះ​ថា នៅ​ពេល​អ្នក​ប្រើ iPhone បើក​មុខងារ​នេះ នោះ sensor ​តូច​ដែល​បំពាក់​នៅ​លើ​ទូរសព្ទ​ត្រូវ​ដំណើរការ​ជាប់​រហូត ដើម្បី​ត្រួតពិនិត្យ​ និង​កម្រិត​​​ពន្លឺ​ឱ្យ​ស័ក្ដិសម​តាម​ទីកន្លែង។ ដើម្បី​បិទ Auto-Brightness សូម​ចូល​ទៅ Settings → Wallpapers & Brightness ជា​ការ​ស្រេច។



ដោយ៖ ឈុន ហួរ