វា​មិន​ចម្លែក​ទេ ដែល​ប្រើ​កុំព្យូទ័រ​យូរៗ​ទៅ​ស្រាប់​តែ​ដំណើរការ​ស្ទក់ នោះ​អាច​មក​ពី Windows ពុំ​ត្រូវ​បាន​សម្អាត​ឯកសារ​មិន​បាន​ការ (temporary file, junk file, registry …) ​ហើយ។ ដើមហេតុ​មួយ​ក្នុង​ចំណោម​មូលហេតុ​ជា​ច្រើន​ក្រៅ​ពី​មេរោគ គឺ​បណ្ដាល​មក​ពី​អ្នក​បាន​ដំឡើង​កម្មវិធី​កុំព្យូទ័រ (Application program) ច្រើន​ពេក ជា​ពិសេស​កម្មវិធី​ធំៗ តែ​បែរជា​មិន​ដែល​បើក​ប្រើ។ បើ​ដូច្នេះ គួរ​លុបចេញ​ទៅ​ប្រសើរ​ជាង។ ទាំង​ការ​ប្រើប្រាស់ និង​ការ​លុប​កម្មវិធី​ទៅ​វិញ​តែងតែ​ បន្សល់​នៅ file ឥត​ប្រយោជន៍​ទាំង​នេះ ទុក​មិន​ចំណេញ ដក​ចេញ​ប្រសើរ អាច​​ធ្វើ​ឱ្យ​កុំព្យូទ័រ​ដំណើរការ​លឿន​ជាង​មុន។



 មិន​បាច់​បូរបាច់​ស៊ី​ម៉ោង​ច្រើន​ទៀត​អី​ទេ នាំ​គ្នា​មក​អនុវត្ត​តាម ៦យ៉ាង​​សម្អាត file/folder ឥត​បាន​គេ​ចោល ដើម្បី​ស្ដារ​ល្បឿន​កុំព្យូទ័រ​លឿន​វិញ​ទាំងអស់​គ្នា​ដូច​ខាង​ក្រោម៖

១. Clean Up Memory and Unnecessary Temporary Files៖ - ចូល​ទៅ Run ដោយ​ប្រើ​តាម shortcut key គឺ​ចុច​លើ​ចង្កឹះ Start + R។ បន្ទាប់​មក​វាយ %temp% ដើម្បី​មើល file បណ្ដោះ​អាសន្ន​ដែល​កើតឡើង​ដោយ​ស្វ័យប្រវត្តិ​រាល់​ពេល​បើក​ប្រើ​កម្មវិធី​ កុំព្យូទ័រ​ផ្សេងៗ​នោះ។ រួច Select ទាំង​អស់​ដោយ​ចុច Ctrl + A ហើយ​ចុច Delete នោះ​នឹង​ចេញ​ផ្ទាំង Folder Access Denied ត្រង់​នេះ​ត្រូវ​ជ្រើសរើស​ធីក​យក​ត្រង់ Do this for all current items ហើយ​ចុច​លើ​ប៊ូតុង Skip ជា​ការ​ស្រេច។

- ចូល​ទៅ Run តាម​របៀប​ខាង​លើ​ដដែល តែ​វាយ​បញ្ចូល​អក្សរ​ផ្សេង​គ្នា​គឺ prefetch ហើយ​លុប file ដែល​មាន​នៅ​ក្នុង​នោះ​ជា​ការ​ស្រេច។ សូម​ចូល​ទៅ​លុប​នៅ​ក្នុង​ធុង​សម្រាម Recycle Bin បន្ត​ដើម្បី​ឱ្យ​ដាច់​អស់។

២. ស្កេន​ Virus ​ដោយ​ប្រើ​កម្មវិធី Windows Defender ​មាន​នៅ​លើ Windows 8/8.1 ស្រាប់៖
- ចូល​ទៅ Search រួច​វាយ​បញ្ចូល Windows defender ហើយ​ចុច Enter។ បន្ទាប់​មក​ចូល​លើ​ប៊ូតុង Scan Now ហើយ​ចូល​ទៅ Update tap និង​ចុច​លើ​ប៊ូតុង Update តែ​កុំព្យូទ័រ​ត្រូវ​មាន​ភ្ជាប់​អ៊ីនធឺណិត។
៣. ធ្វើ Defragment and Optimize Drives៖
- សូម​ចូល​ទៅ Search រួច​ជ្រើសរើស​ប្រភេទ Setting search ហើយ​វាយ​បញ្ចូល​ពាក្យ defrag នោះ​នឹង​ចេញ Defragment and optimize your drives ហើយ​ចុច​ចូល។ ផ្ទាំង​ថ្មី​មួយ​ទៀត​នឹង​លោត​ឡើង ត្រង់​នេះ​សូម select ត្រង់ (C:) រួច​ចុច​លើ​ប៊ូតុង Optimize រួច​ចាំ​រយៈពេល​មួយ​ភ្លែត។
៤. Disable Unwanted Startup Program៖
- ចូល​ទៅ Task Manager ដោhttps://draft.blogger.com/blogger.g?blogID=1030464093580315783#editor/target=post;postID=4737102626351154851;onPublishedMenu=allposts;onClosedMenu=allposts;postNum=0;src=postnameយ​ចុច Ctrl + Shift + Esc រួច​បើក Startup Tab និង​រក​មើល​កម្មវិធី​ណា​ដែល​មិន​ចាំបាច់​នឹង​ឱ្យ​មាន​ដំណើរការ​ ស្វ័យប្រវត្តិ​នៅ​ពេល​បើក​កុំព្យូទ័រ​ម្ដងៗ។ ជាក់ស្ដែង​កម្មវិធី iTunesHelper, Facebook Installer, Adobe CS5 Service Manager, Adobe Updater Startup Utility ហើយ​ក៏​នៅ​មាន​កម្មវិធី​មិន​ចាំបាច់​ជា​ច្រើន​ទៀត ដែល​អ្នក​អាច​បិទ (Disable) ដើម្បី​ជួយ​ឱ្យ​កុំព្យូទ័រ​ដំណើរការ​លឿន។ 

ចំណាំ៖ រាល់​កម្មវិធី​កម្ចាត់​មេរោគ (Anti-virus) មិន​ត្រូវ disable ឡើយ ហើយInternet Download Manager ក៏​ដូច​គ្នា។

 
៥. Registry Tweak៖
- ចូល​ទៅ Run ​ដោយ​ចុច Start + R រួច​វាយ​បញ្ចូល regedit រួច Enter។ ផ្ទាំង Registry Editor នឹង​បង្ហាញ សូម​ចូល​ទៅ HKEY_CURRENT_USER → Control Panel → Mouse ហើយ​ចូល​ទៅ​កែ​តម្លៃ String នៅ​ត្រង់ MoueHoverTime ដោយ​ចុច​ mouse ពីរ​ដង (double click) រួច​កែ​ពី 400 ទៅ 10 វិញ។

- នៅ​ក្នុង Registry Editor ដដែល សូម​ចូល​ទៅ​កែ​តម្លៃ String នៅ​ក្នុង MenuShowDelay នៅ​ក្នុង HKEY_CURRENT_USER → Control Panel → Desktop។ ចុច mouse ពីរ​ដង​នៅ​លើ MenuShowDelay រួច​កែ​តម្លៃ​ពី 400 ទៅ 10 វិញ។
 
៦. ចូល ​ទៅ​កំណត់​លក្ខណៈ​ខ្លះៗ​នៅ​ក្នុង System Property ដោយ​ចុច​ស្ដាំ mouse លើ Computer រើស​យក Perperties ឬ​អាច​ប្រើ shortcut ដោយ​ចុច Start + Pause/Break។ បន្ទាប់​មក​ផ្ទាំង System Properties នឹង​បង្ហាញ​ឡើង ត្រង់​នេះ​សូម​ចូល Advance Tab រួច​ចុច​លើ​ប៊ូតុង Setttings នៅ​ផ្នែក Performance។ ផ្ទាំង​ថ្មី​មួយ​ទៀត​នឹង​លោត​ឡើង​គឺ Performance Options ត្រង់​នេះ​សូម​ចុច​ធីក​យក Adjust for best performance រួច​ចុច​លើ OK ជា​ការ​ស្រេច។

អ្នក​ក៏​អាច​ប្រើ​កម្មវិធី​ជំនួយ​​ផ្សេងៗ​ក្នុង​ការ​ស្កេន​ឯកសារ​ឥត​បាន​ការ​ផង​ដែរ ដូច​ជា CCleanerTuneUp Utilities,Advance Windows Care, Windows 8 Manager ជា​ដើម។

គ្រាន់ ​តែ​ចែក​រំលែក​ដល់​ប្រិយមិត្ត​ដែល​មិន​សូវ​មាន​ចំណេះដឹង​ពាក់ព័ន្ធ​ដំណើរការ ​កុំព្យូទ័រ​ប៉ុណ្ណោះ។ ជឿ​ថា ចំពោះ​អ្នក​រៀន IT ឬ​ផ្នែក​ពាក់ព័ន្ធ​ផ្សេងៗ​ប្រាកដ​ជា​បាន​ដឹង​ខ្លះៗ​ហើយ។
ដោយ៖ ឈុន ហួរ