Breaking News
Loading...
Wednesday, February 26, 2014

Info Post
ការ​ដឹក​ជញ្ជូន​ឥវ៉ាន់​ដល់​អតិថិជន​គឺ​ជា​រឿង​ដែល​ក្រុមហ៊ុន​លក់​ទំនិញ​ អនឡាញ​ធំៗ​ត្រូវ​យក​ចិត្ត​ទុកដាក់​បំផុត។ ជា​ធម្មតា​សេវាកម្ម​ដឹង​ដល់​លំនៅឋាន​បាន​រហ័ស ការ​ជា​ការ​ប្រកួត​ប្រជែង​ទីផ្សារ​មួយ​ផង​ដែរ។ ការ​ដឹក​ជញ្ជូន​ទំនិញ​អនឡាញ​តាម​យាន​ហោះ​តូច គឺ​ជា​ប្រធាន​បទ​ក្ដៅ​ក្នុង​ចំណោម​បច្ចេកវិទ្យា​លេចធ្លោ​ទាំង ៦ ប្រចាំ​ឆ្នាំ ២០១៤។ Amazon បាន​ចេញ​គម្រោង​ផលិត​យាន​ហោះ​ឈ្មោះ Prime Air អាច​ផ្ទុក​ទំនិញ ២,៣គីឡូក្រាម ហើយ eBay ក៏​ដូច​គ្នា​ដែរ ចំណែក​ Netflix ក៏​មាន​គម្រោង​ដូច​គ្នា​នេះ​ដែរ។



Netflix ដែល​ជា​ក្រុមហ៊ុន​អាមេរិក​ផ្គត់ផ្គង់​វីដេអូ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ប្រចាំ ​សហរដ្ឋ​អាមេរិក និង​កាណាដា ថ្ងៃ​នេះ​បាន​ផ្សាយ​វីដេអូ​ស្ដី​ពី​មធ្យោបាយ​​ដឹង​ជញ្ជូន​ទំនិញ​​យ៉ាង​ទំនើប ​របស់​ខ្លួន ដោយ​ប្រើ​ប្រាស់​យាន​ហោះ​ឈ្មោះ​ថា Drone 2 Home។ ពេល​នេះ ក្រុមហ៊ុន​កំពុង​អភិវឌ្ឍ​យាន​តូច​នេះ ដើម្បី​យក​ទៅ​ប្រើ​សម្រាប់​ការ​​ដឹកជញ្ជូន DVD ដល់​អតិថិជន​របស់ Netflix។

ដំណើរការ​ចែកចាយ​របស់ Drone 2 Home គឺ​ត្រូវ​បាន​គេ​បញ្ជា​ពី​ចម្ងាយ​ឱ្យ​ចែកចាយ​ទៅ​កាន់​អតិថិជន ដោយ​សំគាល់​ទីតាំង​តាម​កម្មវិធី Location Services។ ចង់​ដឹង Drone 2 Home ហោះ​ដឹក​ទំនិញ​ឱ្យ​អតិថិជន​ងាយស្រួល​យ៉ាង​ណា​នោះ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

​ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ engadget

0 comments: