Breaking News
Loading...
Tuesday, February 25, 2014

Info Post
ក្នុង​ព្រឹត្តិការណ៍ MWC ឆ្នាំ​នេះ​ពិត​ជា​ពិសេស​ដោយ​បាន​ការ​ចូលរួម​ពី​បណ្ដា​ក្រុមហ៊ុន​ បច្ចេកវិទ្យា​ល្បីៗ​យ៉ាង​ច្រើន បង្អួត​សមិទ្ធផល​សុទ្ធតែ​ទំនើបៗ​មិន​ថា Smartphone, SmartWatch ឬ Tablet ឡើយ។ ងាក​មក Sony វិញ​ក៏​មិន​ណយ​ដែរ គឺ​បាន​ចេញ device ចំនួន ៣ ត្រកូល Xperia រួម​មាន៖ Smartphone Xperia Z2, Tablet Xperia Z2 និង Xperia M2។ ចាំ​មើល៍​តើ​ពិសេស​អស្ចារ្យ​យ៉ាង​ណា​ដែរ?




និយាយ​ពី Smartphone Xperia Z2 មុន ដែល​ម៉ូដែល​នេះ​ជា​ទាយាទ​ថ្មី​បន្ត​ពី Xperia Z ដែល Sony បាន​ចេញ​កាល​ពី​ឆ្នាំ​មុន។ អេក្រង់ Xperia Z2 ទំហំ ៥,២អ៊ីញ​ប្រភេទ Triluminous IPS ស្មើ​នឹង​បច្ចេកវិទ្យា Bravia ដែល​បាន​បំពាក់​លើ​ទូរទស្សន៍​របស់ Sony សព្វ​ថ្ងៃ។ រី​ឯ​កាមេរ៉ា​ត្រូវ​បាន​អភិវឌ្ឍ​ឡើង​ដល់​គាំទ្រ 4K video recording ក្នុង​កម្រិត 30fps ទំហំ 20.7MP សមត្ថភាព1/2.3″ sensor ជា​មួយ 27mm G Lens និង f/2.0 aperture។ បំពាក់​ដោយ chip processor ជំនាន់​ថ្មី​របស់ Qualcomm គឺ Snapdragon 801 4-core Krait 400 ល្បឿន 2.3GHz និង​មាន RAM ទំហំ 3GB។ មាន ៣ពណ៌​គឺ​ខ្មៅ ស និង ស្វាយ។

Xperia Z2 មាន​រាង​ស្ដើង​ជាង និង​វែង​ជាង Xperia Z1 បន្តិច។ រីឯ​កម្រិត​ថាមពល​ថ្ម 3200mAh មាន​ទម្ងន់ ១៥៨ក្រាម។ ចំណែក​បច្ចេកវិទ្យា​មិន​ចូល​ទឹក IP58 នៅ​តែ​មាន​ដូច​នៅ​លើ​នៅ​លើ Xperia Z ដែរ។ កំពូល Smartphone ថ្មី​នេះ​នឹង​មាន​លក់​​អំឡុង​ខែ​មីនា តម្លៃ​ខ្ទង់ ១០០០ដុល្លារ។




ចំណែក Smartphone Xperia M2 មាន​អេក្រង់ ៤,៨អ៊ីញ​ប្រភេទ TFT (540 x960px) បំពាក់ chip processor របស់ Qualcomm គឺ Snapdragon 400 ប្រភេទ quad-core ជា​មួយ​ល្បឿន 1.2Ghz Cortex-A7 ក្រាហ្វិក Adreno 305 GPU និង​មាន RAM 1GB ដំណើរការ​ដោយ Android 4.3 Jelly Bean។ M2 មាន Memory ម៉ាស៊ីន​ទំហំ 8GB កាមេរ៉ា​ទំហំ 8MP ជា​មួយ​បច្ចេកវិទ្យា Exmor RS sensor ថត​រូប​បាន​ច្បាស់​ល្អ។ តំណភ្ជាប់​មាន​ដូច​ជា NFC, Wi-Fi, Bluetooth 4.0 និង​មាន​វិទ្យុ។ Xperia M2 ចែក​ជា​ពីរ​ស៊េរី គឺ M2 ស៊ីម១ និង M2 ស៊ីម២។ ចំពោះ​កាលបរិច្ឆេទ និង​តម្លៃ​នៅ​ពុំ​ទាន់​ត្រូវ​បញ្ជាក់​នៅ​ឡើយ។

ងាក​មក​មើល​លក្ខណៈ​សម្បត្តិ Xperia Z2 ដែល​ជា Tablet ជំនាន់​ថ្មី​បន្ទាប់​ពី Tablet Xperia Z វិញ​ម្ដង។ Tablet ថ្មី​នេះ​មាន​អេក្រង់ ១០,១អ៊ីញ full HD (1920 x1200px) បំពាក់​បច្ចេកវិទ្យា​អេក្រង់​ចុងក្រោយ​របស់ Sony Triluminos display ពណ៌​ធម្មជាតិ​ច្បាស់​ល្អ Live Color LED plus X-Reality mobile picture engine។

Sony បាន​បំពាក់ chip របស់ Qualcomm Snapdragon 800 ប្រភេទ Quad-core ល្បឿន 2.3GHz Krait 400 មាន RAM 4GB Memory ម៉ាស៊ីន​ទំហំ 16GB អាច​ថែម​កាត microSD។ កាមេរ៉ា Tablet ជំនាន់​ថ្មី​នេះ​ទំហំ 8.1MP និង​ខាង​មុខ​ទំហំ 2MP ត្រូវ​បាន​ក្រុមហ៊ុន​បំពាក់​បច្ចេកវិទ្យា Exmor RS sensor ជំនាន់​ចុង​ក្រោយ រួម​និង HDR ផ្ដល់​គុណភាព​កាន់​តែ​ប្រសើរ។

ក្រុមហ៊ុន​បាន​បែង​ចែង Tablet នេះ​ជា​ពីរ​ស៊េរី​គឺ​មួយ​ប្រើ​បាន​តែ Wi-Fi និង​មួយ​ទៀត​អាច​ដាក់​ស៊ីម​ប្រើ​បាន (LTE)។ ទាំង​ពីរ​ស៊េរី​មាន NFC, GPS, Bluetooth 4.0, microUSB 2.0 ហើយ​ដំណើរការ​ដោយ Android 4.4 KitKat ដូច​គ្នា។ Xperia Z2 នឹង​ចេញ​លក់​ជា​មួយ​ពណ៌​ចំនួន ២ គឺ​ខ្មៅ និង​ស ក្នុង​ខែ​មីនា​ខាង​មុខ តែ​តម្លៃ​មិន​ត្រូវ​បាន​បញ្ជាក់​នៅ​ឡើយ។


តើ​ប្រិយមិត្ត​យល់​យ៉ាង​ណា ជា​មួយ ៣ផលិតផល​របស់ Sony នៅ MWC ឆ្នាំ​នេះ? ៣ផលិតផលនេះអាច ស្ដារមុខមាត់សូនី ឲ្យរីកដូចគ្រាប់ជីឡើងវិញ បានឬទេ?

ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ gsmarena, gsmarena, gsmarena


0 comments: