ទាយាទ Galaxy ថ្មី​ដែល​ប្រិយមិត្ត​ទន្ទឹង​រង់ចាំ​ជា​យូរ ឥឡូវ​នេះ​ត្រូវ​បាន​ប្រកាស​ផ្លូវការ​ដោយ Samsung នៅ​​សមាជ​ទូរសព្ទ​ពិភពលោក​ (Mobile World Congress) ហើយ​កាល​ពី​យប់​មិញ​។ តើ​ការ​រចនា​រូបរាង លក្ខណៈ សម្បត្តិ​ពិសេសៗ​នៅ​លើ Galaxy S5 យ៉ាង​ណា​ខ្លះ​ទៅ?

Galaxy S5
ភាព​ខុស​គ្នា​នៃ Galaxy S5 ទៅ​នឹង Galaxy S4 ត្រង់​ GS5 ​មាន​ការ​ឌីហ្សាញ​ថ្មី​ដោយ​ប្រើ key ចំនួន៣ នៅ​ផ្នែក​ក្រោម​អេក្រង់​ខាង​មុខ ដែល​ក្នុង​នោះ Samsung បាន​បន្ថែម​ប៊ូតុង App Switcher ជំនួស Menu Key (ខាង​ឆ្វេង)។ មិន​តែ​ប៉ុណ្ណោះ សម្បក​ផ្នែក​​ខាង​ក្រោយ​មាន​ការ​ឌីហ្សាញ​ថ្មី​លក្ខណៈ​ស្រដៀង​នឹង​ស្បែក​តែ​ ជា​ជ័រ​ប្លាស្ទិក។ GS5 ក៏​បាន​បំពាក់​បច្ចេកវិទ្យា​ទំនើប Fingerprint sensor ​ដូច iPhone 5S ដែរ​តែ​ខុស​ត្រង់​ស្កេន​ម្រាមដៃ​នៅ​លើ​អេក្រង់ ខណៈ iPhone 5S ប្រើ​ប៊ូតុង​សម្រាប់​ស្កេន។ ពិសេស​ទៀត​នោះ GS5 ​មិន​ចេះ​ចូល​ធូលី ព្រម​ទាំង​មិន​ចូល​ទឹក​ដែល​ធន់​នឹង​​ជម្រៅ​អតិបរមា ១ម៉ែត្រ​រយៈពេល​ ៣០នាទី។

លក្ខណៈ​សម្បត្តិ​សំខាន់ៗ​នៅ​លើ Galaxy S5 រួម​មាន៖

អេក្រង់ Super AMOLED ទំហំ ៥,១អ៊ីញ (1080 x1920px)
​បច្ចេកវិទ្យា​មិន​ចូល​ទឹក និង​ធូលី
​បច្ចេកវិទ្យា​ការពារ​អេក្រង់ Corning Gorilla Glass 3
កាមេរ៉ា​ទំហំ 16MP ថត​រូប​ក្នុង​កម្រិត (5312 x2988px) និង​វីដេអូ 2K resolution UHD 2160p@30fps និង 1080p@60fps ខណៈ​ដែល Galaxy S4 បាន​ត្រឹមតែ 1080p@30fps
បច្ចេកវិទ្យា​កាមេរ៉ា៖
Dual Shot៖ ​ប្រើប្រាស់​​កាមេរ៉ា​ទាំង​មុខ និង​ក្រោយ​ដំណាល​គ្នា
Simultaneous HD video and image recording៖ សម្រាប់​ថត​វីដេអូ​កម្រិត HD និង​ថត​រូប​ក្នុង​ពេល​តែ​មួយ
geo-tagging៖ មុខងារ​បញ្ចូល​បន្ថែម​ព័ត៌មាន​ពី​ទីតាំង​ដែល​កំពុង​ថត​មក​លើ​រូប​ដំណើរការ​បាន​ដោយ GPS
touch focus៖ ប៉ះ touch ដើម្បី focus រូប​ច្បាស់
face and smile detection៖ ចាប់​ផ្ទៃមុខ​មនុស្ស ជា​មួយស្នាម​ញញឹម
image and video stabilization៖ នាទី​ទប់​លំនឹង​រូប និង​វីដេអូ​ខណៈ​ពេល​កំពុង​ថត​​មាន​លំញ័រ​
HDR៖ បង្កើន​គុណភាព​រូប​ឱ្យ​រឹត​តែ​ច្បាស់​ល្អ
កាមេរ៉ា​មុខ​ទំហំ 2MP ថត​វីដេអូ​ក្នុង​កម្រិត 1080p@30fps
បំពាក់ CPU Qualcomm Snapdragon 800 ប្រភេទ Quad-core ល្បឿន 2.5GHz Krait 400
RAM ទំហំ 2GB
តំណភ្ជាប់៖ Wi-Fi 802.11 a/b/g/n/ac, dual-band, DLNA, Wi-Fi Direct, Wi-Fi hotspot, Bluetooth v4.0, NFC, Infrared port, microUSB v3.0
Memory ម៉ាស៊ីន​ចែក​ជា២ទំហំ​គឺ 16GB/32GB មាន​រន្ធ​បន្ថែម​កាត microSD ទំហំ​ដល់ 128GB
ប្រព័ន្ធ​ប្រតិបត្តិការ Android 4.4.2 KitKat
ពណ៌​ចំនួន៤ គឺ៖ ខ្មៅ ស ខៀវ ​និង​ពណ៌​ទង់ដែង
វិមាត្រ (ប x ទទ x កម្រាស់)៖ (142 x72.5 x8.1 mm)
ទម្ងន់ ១៤៥ក្រាម
មុខងារ​បន្ថែម៖
សាក​ថ្ម​ឥត​ខ្សែ (wireless charging)
មុខងារ​បញ្ជា​ដោយ​សំឡេង S-Voice
Smart stay, Smart pause, Smart scroll, Air gesture
ប្រើ​សេវាកម្ម Dropbox ទំហំ 50GB ឥត​គិត​ថ្លៃ
ថ្ម​ប្រភេទ Li-Ion ជា​មួយ​កម្រិត​ថាមពល 2800mAh
ប្រើ​ស៊ីម​កាត​ប្រភេទ Nano-SIM
រូប Galaxy S5
វីដេអូ៖


Samsung ពុំ​ទាន់​បញ្ជាក់​ពី​កាលបរិច្ឆេទ​ចេញ​លក់ និង​តម្លៃ​នៅ​ឡើយ។ ប្រសិន​មាន​ព័ត៌មាន​បន្ថែម​នោះ ប្លុក​-ចែក​រំលែក​សេរី នឹង​ផ្សាយ​​ជូន​ដល់​ប្រិយមិត្ត​បាន​ដឹង​​​ពេល​ក្រោយ។

ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព ៖ geeky-gadgets, gsmarena