គំនិត​ច្នៃប្រឌិត​របស់​មនុស្ស​កាន់​តែ​ អស្ចារ្យ​ហើយ ជាក់​ស្ដែង​​ដូច​​ប្រអប់​កម្ដៅ​អាហារ​ខាង​ក្រោម​នេះ​អីចឹង ដែល​ត្រូវ​បាន​ឌីហ្សាញ​មាន​ទំហំ​តូច និង​រូបរាង​ជា​វ៉ាលី​អាច​យូរ​បាន ងាយស្រួល​យក​តាម​ខ្លួន​មិន​ថា ក្នុង​ដំណើរ​កម្សាន្ត ឬ​សម្រាប់​យក​ទៅ​កន្លែង​ការងារ។




នៅ​ក្នុង​វ៉ាលី​​នេះ អ្នក​អាច​ដាក់​អាហារ​កម្ដៅ​បាន​ច្រើន​គួរសម​ជា​មួយ​វិមាត្រ (ប x ទទ x កំពស់) (២២សម x ១៧សម x ៦សម)។ សារធាតុ​ផ្សំ​ដើម្បី​បង្កើត​ចេញ Mini Personal Portable Oven នេះ​រួម​មាន លោហធាតុ ប្លាស្ទិក កែវ ក្រដាសការតុង និង​ភាជន៍​ដី។ តម្លៃ​ដាក់​លក់​នៅ​លើ amazon គឺ ៣២ដុល្លារ​អាមេរិក

​ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ craziestgadgets