Breaking News
Loading...
Wednesday, February 26, 2014

Info Post
ទូរសព្ទ​ត្រកូល Galaxy ជំនាន់​ថ្មី​ចុង​ក្រោយ​បង្អស់ Galaxy S5 របស់ Samsung ពិត​ជា​បាន​ធ្វើ​ឱ្យ​បណ្ដា​សាធារណជន​ដែល​មាន​វត្តមាន​នៅ​ក្នុង​ព្រឹត្តិការណ៍​សមាជ MWC ឆ្នាំ​នេះ​អន្ទះសា​ចង់​ដឹង ចង់​ស្វែងយល់​លំអិត​អំពី​មុខងារ​ទំនើប​ថ្មីៗ​មាន​នៅ​លើ​កំពូល Smartphone នេះ​ណាស់ ជាក់​ស្ដែង​មុខងារ​ស្កេន​ម្រាមដៃ Fingerprint តែ​ម្ដង។ តើ Fingerprint នៅ​លើ GS5 ​ប្រើ​សម្រាប់​ធ្វើ​អ្វី​ខ្លះ? ចុះ​បច្ចេកវិទ្យា​នេះ ខុស​គ្នា​ឬ​ដូច​គ្នា​នឹង TouchID នៅ​លើ iPhone 5S?



ជា​ការ​ពិត​ណាស់​សារសំខាន់​របស់ Fingerprint ចម្បង​ប្រាកដ​ជា​ប្រើ​សម្រាប់​ផ្ដល់​សុវត្ថិភាព​លើ​ទូរសព្ទ​ជាក់​ស្ដែង​គឺ​ ដោះ​សោ​ទូរសព្ទ (Unlock)។ មិន​តែ​ប៉ុណ្ណោះ  Fingerprint ថែម​ទាំង​អាច​ប្រើ​សម្រាប់ ផ្ទៀងផ្ទាត់​គណនី Samsung និង​អាច​បង់​ប្រាក់​ទិញ​ទំនិញ​តាម PayPall ជា​ដើម។ ចំណែក TouchID លើ iPhone 5S ក៏​មិន​ខុស​ពី Fingerprint នៅ​លើ GS5 ប៉ុន្មាន​ដែរ ពោល​គឺ​ប្រើ​សម្រាប់​ដោះ​សោ​ដូច​គ្នា (Unlock) ជំនួស Passcode សម្រាប់​ផ្ទៀងផ្ទាត់​គណនី​នៅ​លើ iTurnes Store, App Store និង iBooks Store ជា​ដើម។

ការ​ប្រើប្រាស់ Fingerprint លើ GS5 មាន​លក្ខណៈ មិន​ដូច​គ្នា​ TouchID លើ iPhone 5S ទេ។ Galaxy S5 ដំណើរការ​បាន​តម្រូវ​ឱ្យ​អ្នក​ប្រើ​ស្កេន​ម្រាម​ដៃ​បញ្ឈរ​អូស​បញ្ឈរ​ពី​លើ​ ចុះ​ក្រោម​នៅ​លើ​​ប៊ូតុង Home ចំណែក TouchID លើ iPhone 5S ដំណើរការ​ដោយ​យក​ម្រាមដៃ​ទៅ​ប៉ះ​នឹង​ប៊ូតុង Home ជាប់ ពោល​មិន​អូស​ដូច​នៅ​លើ GS5 ឡើយ។

ដើម្បី​ចូល​ទៅ​ប្រើ​មុខងារ Fingerprint លើ GS5 សូម​ចូល​ទៅ Settings → Finger Scanner → Fingerprint Manager រួច​​កំណត់​ដោយ​ប្រើ​ម្រាមដៃ​របស់​អ្នក​អូស​ពី​លើ​ចុះ​ក្រុម​នៅ​ត្រង់​ ប៊ូតុង Home ជា​ការ​ស្រេច៕

រូប​ Galaxy S5
អត្ថបទ៖ Sony ចេញ​ម្ដង ៣​សុទ្ធ​តែ​អស់​​ទាស់​នៅ MWC ថ្ងៃ​នេះ

សូម​ទស្សនា​វីអូ​អំពី​ការ​ប្រើ fingerprint នៅ​លើ GS5 ដូច​ខាង​ក្រោម៖

ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ geeky-gadgets

0 comments: