មាន​កម្មវិធី​ជា​ច្រើន​ដែល​អាច​ប្រើ​សម្រាប់​ បិទ website មិន​ឲ្យ​ដំណើរ​ការ​តាម​ពេល​វេលា​ដែល​យើង​កំណត់​របស់​យើង។ ឥឡូវនេះ cambo-tips សូម​លើក​យក​កម្មវិធី​មួយ​មាន​ឈ្មោះ​ថា Focal Filter ដើម្បី​ធ្វើ​ការ​បង្ហាញ​ជូន​មិត្ត​អ្នក​អាន​នា​ពេល​នេះ។ តែ​ជា​ដំបូង​យើង​ត្រូវ​មាន​កម្មវិធី Focal Filter នេះ​នៅ​លើ​ម៉ាស៊ីន​កុំព្យូទ័រ​សិន​ដោយ​គ្រាន់​តែ​ចុច​លើ​តំណ​ភ្ជាប់​ដើម្បី​ទាញយក​ត្រង់​នេះ


ក្រោយ​ពី​ធ្វើ​ការ​ទាញ​យក​សូម​បន្ត​ការ​ដំឡើង រួច​បើក​កម្មវិធី Focal Filter ​ទាំង​អស់​គ្នា​តាម​ជំហាន​ខាង​ក្រោម៖
ជំហាន ​ទី​១៖ រកមើលShortcut ឈ្មោះថា Focal Filter នៅ​លើ Desktop ឬ​អាច​ចុច​លើ​ប៊ូតុង Start របស់ Windows ហើយ​វាយ​បញ្ចូល​ពាក្យ​ថា FocalFilter នៅ​ត្រង់​ប្រអប់ Search បន្ទាប់​ពី​រក​ឃើញ​ហើយ​សូម​បើក​កម្មវិធី FocalFilter នេះ​ឡើយ​ទាំង​អស់​គ្នា។


ជំហាន​ទី​២៖ បន្ទាប់​មក​សូម​ចុច​លើ​ប៊ូតុង Edit My Site List។

ជំហាន ​ទី​៣៖ ក្រោយ​ពី​ចុច​ប៊ូតុង​នេះ​ហើយ​ផ្ទាំង​ថ្មី​មួយ​ទៀត​នឹង​បើក​ឡើង​ ត្រង់​នេះ​យើង​គ្រាន់​តែ​កំណត់​អាសយដ្ឋាន​ដែល​យើង​ចង់​បិទ​រួច​ហើយ​ចុច​លើ​ ប៊ូតុង Save។

ជំហាន​ទី​៤៖ សូម​ចុច​លើ​ប្រអប់​ឈ្មោះ Block for ដើម្បី​កំណត់​រយះ​ពេល​ដែល​ចង់​បិទ[Block]។

ជំហាន​ទី​៥៖ ចុង​ក្រោយ​បន្ទាប់​ពី​បាន​កំណត់​រយះ​ពេល​ហើយ​សូម​ចុច​លើ​ប៊ូតុង Block My Site List ជា​ការ​ស្រេច។

(ក្រោយ ​ពេល​ដែល​អ្នក​ដំណើរ​ការ​តាម​ជំហាន​ទាំង​អស់​ខាង​លើ​រួច នោះ​រាល់​អាសយដ្ឋាន​ដែល​មាន​នៅ​ក្នុង​បញ្ជី​ខាង​លើ​នឹង​ពុំ​អាច​បាន​បើក​ឡើយ ​គឺ​ត្រូវ​រង់​ចាំ​រហូត​ដល់​រយះ​ពេល​ដែល​យើង​បាន​កំណត់)
បន្ទាប់​ពី​ ដល់​រយះ​ពេល​កំណត់​ហើយ នោះ​វា​នឹង​បង្ហាញ​សារ​ប្រាប់​ថា​ចង់​បិទ​បន្ត​ទៀត ឬ​ក៏​ឈប់។ បើ​ចង់​បិទ​បន្ត​សូម​ចុច​លើ​ប៊ូតុង Block Again ហើយ​បើ​ចង់​ឈប់​សូម​ចុច​ប៊ូតុង Close ជា​ការ​ស្រេច។
តោះ​សាកល្បង​ម្ដង​​មើល…
ដោយ៖ ឈុន ហួរ