កម្មវិធី​ដែល build-in ភ្ជាប់​មក​ជា​មួយ Windows 7 និង​រាល់​ជំនាន់ Windows 8 ស្រាប់ Sticky Notes នេះ​ពិត​ជា​ទទួល​បាន​ការ​ពេញ​និយម​ប្រើ​យ៉ាង​ច្រើន ព្រោះ​ងាយស្រួល​ក្នុង​ការ​កត់​ចំណាំ​ផ្សេងៗ បាន​រហ័ស។ ពិសេស​នោះ​វា​នឹង​មិន​ងាយ​ធ្វើ​ឱ្យ​អ្នក​ប្រើ​ភ្លេច​ដោយ​សារ​កម្មវិធី​ បង្ហាញ (Pop-Up) នៅ​លើ Desktop Screen ជាប់​ជានិច្ច​ទោះបី Restart កុំព្យូទ័រ​ក៏​ដោយ។ ចុះ​ប្រសិន​អ្នក​ច្រឡំ​បិទ (Delete) តើ​អាច​ស្រោចស្រង់​បាន​ទេ?
ទំព័រ ​នេះ cambo-tips សូម​លើក​យក​ពី​របៀប​រក​មក​វិញ​នូវ​ទិន្នន័យ (characters) ដែល​រក្សា​នៅ​លើ Sticky Notes ចុង​ក្រោយ។ សូម​បញ្ជាក់​ថា recovery នឹង​មិន​អាច​យក​ទិន្នន័យ​មក​វិញ​អស់​ទាំងស្រុង​បាន​ឡើយ ពោល​អាច​មាន​លាយឡំ​ជា​មួយ Symbol ដែល​អ្នក​មិន​ស្គាល់។

(បញ្ជាក់៖ អ្នក​នឹង​មិន​អាច​បើក​ឯកសារ StickyNotes.snt នេះ​បានឡើយ ប្រសិន​កំពុង​ប្រើ Sticky Notes នៅ​លើ​កុំព្យូទ័រ។ ហើយ​ប្រសិន​អ្នក​បាន​សរសេរ​ទម្រង់ formatting ស្មុគស្មាញ​ច្រើន នោះ​ក្រោយ​ពី recovery នឹង​ឃើញ​សញ្ញា​ប្លែកៗ​ជា​ច្រើន​ដូច​គ្នា)។ ដំបូន្មាន៖ Recovery មិន​បាន​ជោគជ័យ ១០០% ទេ ដូច្នេះ​គួរ​ប្រុងប្រយ័ត្ន។

បើ​យល់​ថា ទិន្នន័យ​សរសេរ​ចូល Sticky Notes សុទ្ធតែ​សំខាន់ៗ​មិន​អាច​បាត់​បាន​នោះ គួរ​ណាស់​តែ​ចម្លង​ទៅ​ដាក់​ក្នុង​កម្មវិធី​ដែល​មាន​មុខងារ​រក្សាទុក​ ត្រឹមត្រូវ​មិន​បាត់ ទោះបី​បិទ​បើក​ក៏​បាន ឧទាហរណ៍​កម្មវិធី MS Office ជា​ដើម។

តោះ​សាកល្បង​អនុវត្តិ​តាម​ជំហាន​ខាង​ក្រោម​​តែ ២ដំណាក់កាល​ប៉ុណ្ណោះ៖
- Copy ឃ្លា​នេះ %AppData%\Microsoft\Sticky Notes\StickyNotes.snt ទៅ past ​ក្នុង explorer windows រួច​ចុច Enter key

- បើក file ជា​មួយ​កម្មវិធី wordpad ឬ notepad ក៏​បាន


ដោយ៖ ឈុន ហួរ