ការ​ប្រើប្រាស់​ពាក្យពេចន៍​ចំពោះ​ភាសា​ណិតវើក ​ហាក់​នៅ​មាន​ចំណុច​ខុស​ឆ្គង​មួយ​ចំនួន​នៅ​ឡើយ ជាក់ស្ដែង​នៅ​ត្រង់​ទំហំ​ទិន្នន័យ ក៏​ដូច​ជា​ល្បឿន​នៃ​ការ​បញ្ជូន​ទិន្នន័យ​តែម្ដង។ អក្សរ KB, Kb , kB, និង kb ទាំង​នេះ​គឺ​មាន​លក្ខណៈ និង​ការ​ហៅ​មិន​ដូច​គ្នា​ទេ។ ចំណែក​ទំហំ​គិត​ក្នុង​រយៈពេល​១វិនាទី (Kbps និង kbps) ក៏​មាន​ការ​ប្រើប្រាស់​ទៅតាម​ពេលវេលា និង​ការ​បំបែក​ខុស​គ្នា​ដែរ។

- ភាព​ខុសគ្នា​នៃ​ការ​ប្រើ​និមិត្តសញ្ញា b និង B៖
b តូច​គឺ​ជា​និមិត្តសញ្ញា​ស្តង់ដារ IEEE ​ប្រើ​សម្រាប់​សម្គាល់ bit ដែល​ជា​ឯកតា​រង្វាស់​ទិន្នន័យ​ប្រភេទ​ឌីជីថល ឬ computer storage។ ចំណែក B ធំ​គឺ​ជា​និមិត្តសញ្ញា​ស្តង់ដារ​សម្គាល់ Byte។ នៅ​ក្នុង​បរិបទ​ឯកតា​ទិន្នន័យ ត្រូវ​បាន​គេ​កំណត់ 1byte ស្មើ​នឹង 8bits។ ឧទាហរណ៍ 1Mb/s មាន​ន័យ​ថា ល្បឿន​ផ្ទេរ​ទិន្នន័យ 1megabit/s ដែល​ស្មើ​នឹង 0.125MB/s (megabyte per second) ឬ​ប្រហែល 0.1192 MiB/s (mebibyte per second)។

- ភាព​ខុស​គ្នា​រវាង k និង Ki k មក​ពី​ពាក្យ​គីឡូ (Kilo) មាន​ន័យ​ស្មើ ១០០០ដង ខណៈ​ដែល Ki គឺ kilobinary (kibi-) ស្មើ ១០២៤ដង។ K សព្វថ្ងៃ​ត្រូវ​បាន​ប្រើ​ដោយ​សរសេរ KB មាន​ន័យ​ស្មើនឹង 1kilobyte = 1024bits។ អ្នក​ខ្លះ​មាន​ការ​យល់​ច្រឡំ​ចំពោះ​ការ​ប្រើ​អក្សរ KB បែរ​ជា​សរសេរ​អក្សរ b តូច (Kb) ថា​ជា​គីឡូបៃ​ទៅ​វិញ។ តាមពិត b តូច​តំណាង bit ទៅ​វិញ​ទេ។ ដូច្នេះ Kb មាន​ន័យ​ថា​គីឡូប៊ីត ដែល​ភាគច្រើន​ត្រូវ​បាន​ប្រើ​ក្នុង Data Communication សម្គាល់​លើ​ល្បឿន​បញ្ជូន​ទិន្នន័យ​ឧទាហរណ៍ Kbps (Kilobits per second)។

- ភាពខុស​គ្នា​រវាង kbps និង KB/sec.៖
KB/sec ឬ MB/sec តែង​ឃើញ​នៅ​ពេល​អ្នក Download ឯកសារ​ពី​អ៊ីនធឺណិត​ជាក់​ស្ដែង​​ download តាម​កម្មវិធី Internet Download Manger តែ​ម្ដង។ KB/sec មាន​ន័យ​ថា​ល្បឿន​បញ្ជូន​ទិន្នន័យ​បាន (kilobyte per second) ដោយ​ឡែក kbps គឺ kilobits per second។

ខាង​ក្រោម​នេះ​គឺ​ជា​ខ្នាត​នៃ​ល្បឿន​បញ្ជូន​ទិន្នន័យ​ក្នុង​ទម្រង់ binary និង decimal៖
Kilobyte (KB or K) = 1024 bytes (2 ^ 10) “binary kilobyte”
kilobyte (kB) = 1000 bytes (10 ^ 3) “decimal kilobyte”
Kilobit (Kb) = 1024 bits (2 ^ 10) “binary kilobit”
kilobit (kb) = 1000 bits (10 ^ 3) “decimal kilobit”
KBps = Kilobytes (1024 bytes) per second (binary)
kBps = kilobytes (1000 bytes) per second (decimal)
Kbps = Kilobits (1024 bits) per second (binary)
kbps = kilobits (1000 bits) per second (decimal)
bps = bits per second

ខាង​ក្រោម​នេះ​គឺ​ជា​ខ្នាត​នៃ​ទំហំ​ទិន្នន័យ​ឌីជីថល​ដែល​ប្រើ​សព្វថ្ងៃ៖
1TB = 1024GB = 1.048.576MB = 1.073.741.824KB = 1.099.511.627.776 bytes

​ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ dslreports, wikipedia, yahoo