Breaking News
Loading...
Wednesday, May 14, 2014

Info Post
ក​ដល់​សម័យ​បច្ចេកវិទ្យា​នេះ ការ​កែកុន​ឯកសារ​ពិត​ជា​រឿង​ងាយ​ណាស់ ជាក់​ស្ដែង​កែ​ប្រភេទ​ឯកសារ PDF ជា​ដើម។ សម្រាប់​ទំព័រ​នេះ​វិញ ប្លុក ចែក​រំលែក ​សូម​លើក​យក​ពី​របៀប​កែ​ឯកសារ PDF តាម​អនឡាញ​ម្ដង។
PDF ដែល​មក​ពី​ពាក្យ​ពេញ Portable Document Format ភាគច្រើន​ត្រូវ​បាន​ហៅ​ថា file សម្លាប់ ព្រោះ​ថា រាល់​ទិន្នន័យ​នៅ​លើ​ទំព័រ​ជា Soft Copy គឺ​ត្រូវ​បាន​រក្សា​ដោយ​មិន​អាច​កែប្រែ​បាន​ក្នុង​លក្ខខណ្ឌ​ធម្មតា​ឡើយ។ ករណី​លើកលែង ដោយ​ប្រើ​កម្មវិធី​ជំនួយ​មួយ​ចំនួន​នឹង​អាច​បន្ថែម ពោល​មិនមែន​មាន​ន័យ​ថា​កែ​ឡើយ។

ប្រហែល​ពិបាក​យល់​បន្តិច កែ​គឺ​មាន​ន័យ​ថា អ្នក​យក​ឯកសារ​ដែល​កែ​បាន ឧទាហរណ៍​ឯកសារ MS Office Word, Excel ឬ Notepad ជា​ដើម ចំណែក PDF មិន​មាន​ន័យ​ថា​កែ​ឡើយ គឺ​គ្រាន់​តែ​បន្ថែម​ពី​លោក ដូច​ជា​បន្ថែម អក្សរ ឬ​លុប បន្ថែម​ពណ៌​កត់ចំណាំ (highlight) បន្ថែម sticky note និង​បន្ថែម​តំណភ្ជាប់ (link) ជា​ដើម។ តែ​ទោះជា​យ៉ាងណា វា​ពុំ​មាន​លក្ខណៈ​ដើម ១០០% ឡើយ។

តោះ​កុំ​ឱ្យ​ខាត​ពេល អនុវត្ត​តាម​ជំហាន​ខាង​ក្រោម​ទាំង​អស់​គ្នា៖

ដើម្បី edit ឯកសារ PDF បាន ជំហាន​ដំបូង​ត្រូវ​ចូល​ទៅ​កាន់​គេហទំព័រ​ណា​មួយ​ដែល​ប្រិយមិត្ត​ស្គាល់​ថា អាច​កែ file បាន។

-> តាម  pdfescape.co
- ក្រោយ​ពី​ចូល​ដល់​វែបសាយ​រួច សូម​ចុច​លើ​ប៊ូតុង EDIT YOUR PDF NOW ដូច​រូប​ខាង​ក្រោម៖

 - បន្ត​ចុច​លើ​ប៊ូតុង Continue To PDFescape រួច​រើស​យក Upload PDF to PDFescape

- បន្ទាប់​ពី​បើក file PDF រួច​នឹង​ចេញ tool សំខាន់ៗ​មួយ​ចំនួន​ដូច​ជា៖
- Text៖ សម្រាប់​បន្ថែម​អក្សរ
- Image៖ សម្រាប់ insert រូបភាព
- Link៖ សម្រាប់​បន្ថែម​តំណភ្ជាប់​លើ​ទីតាំង​ណា​មួយ​លើ​ឯកសារ
- Whiteout៖ សម្រាប់​បាំង object ឬ​អាច​និយាយ​បាន​ថា​សម្រាប់​លុប
- Freehand៖ សម្រាប់​គូស​ទម្រង់​ចុង​ប៊ិច
- Sticky Note៖ ងាយស្រួល​កត់​ចំណាំ​ដោយ​សរសេរ​អក្សរ
- Highlight៖ បន្ថែម​កត់​ចំណាំ​ដោយ​បន្ថែម​ពណ៌
និង​មាន tool ជា​ច្រើន​ទៀត ដែល​ប្រិយមិត្ត​អាច​ស្វែងយល់​ដោយ​ខ្លួន​ឯង​បាន។
លទ្ធផល​ចុង​ក្រោយ
ម៉េច​ហើយ តើ​ប្រិយមិត្ត​អនុវត្តិ​បាន​ជោគជ័យ​ឬ​ទេ?
ដោយ៖ ឈុន ហួរ